តុលាការថៃ នឹងចេញសាលក្រមក្នុងរឿងក្ដីប្រមាថព្រះមហាក្សត្ររបស់លោក ថាក់ស៊ីន នៅថ្ងៃទី២២ សីហា

2025/08/20 08:47:17 pm        328

មេធាវីបាននិយាយកាលពីខែកក្កដាថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ នឹងត្រូវប្រឈមសាលក្រមតុលាការលើសំណុំរឿងប្រមាថព្រះមហាក្សត្រ នៅថ្ងៃទី២២ ខែសីហា ខាងមុខនេះ ដែលជាបញ្ហាផ្លូវលើកដំបូងក្នុងចំណោមភាពចម្រូងចម្រាសជាបន្តបន្ទាប់ប្រឆាំងនឹងរូបលោក និងកូនស្រីរបស់លោក គឺនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដែលកំពុងត្រូវព្យួរតំណែង។

ទោះបីជាលោក ថាក់ស៊ីន មិនមានតួនាទីផ្លូវការក្នុងរដ្ឋាភិបាលក៏ដោយ ប៉ុន្តែលោកនៅតែមានឥទ្ធិពលលើនយោបាយថៃ ហើយត្រូវគេមើលឃើញថាជាអំណាចពីក្រោយគណបក្សភឿថៃ កំពុងកាន់អំណាច ដែលឥឡូវនេះត្រូវរួមរឹតដោយបញ្ហាជុំទិសដូចជាសេដ្ឋកិច្ចធ្លាក់ចុះ វិបត្តិព្រំដែន និងភាពមិនច្បាស់លាស់ដោយសារបញ្ហាផ្នែកច្បាប់ផ្សេងៗទៀត។

ថៃ មានច្បាប់ប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹងបំផុតមួយរបស់ពិភពលោក ដោយកំណត់ការជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ ចំពោះជនណាដែលត្រូវកាត់ទោសពីបទបរិហារកេរ្តិ៍ ប្រមាថ ឬគំរាមកំហែងព្រះមហាក្សត្រ មហា វិច្ចរ៉ាឡុងកន និងខ្សែរាជវង្សស្និទ្ធស្នាលរបស់ព្រះអង្គ។ លើសពីនេះ លោក ថាក់ស៊ីន ក៏ប្រឈមនឹងបណ្ដឹងដាច់ដោយឡែកមួយ ជុំវិញភាពស្របច្បាប់នៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យដ៏យូររបស់លោក ដែលអាចក៏អាចបញ្ជូនលោកចូលពន្ធនាគារវិញផងដែរ។

អ្នកនយោបាយដ៏ចម្រូងចម្រាសរូបនេះធ្លាប់ជាប់ពន្ធនាគារ បន្ទាប់ពីការត្រលប់មកប្រទេសវិញក្រោយការនិរទេសខ្លួននៅឆ្នាំ២០២៣ ឱ្យជាប់ទោស ៨ឆ្នាំពីបទរំលោភអំណាច និងជម្លោះផលប្រយោជន៍។ ទោសនេះត្រូវព្រះមហាក្សត្ររាជានុម័តបន្ថយមកត្រឹម ១ឆ្នាំ។ ក្នុងយប់ដំបូងរបស់លោក ថាក់ស៊ីន ក្នុងពន្ធនាគារ លោកត្រូវបញ្ជូនទៅមន្ទីរពេទ្យនគរបាល បន្ទាប់ពីត្អូញត្អែរថាឈឺទ្រូង។

ពេលនោះ លោក ថាក់ស៊ីន ស្នាក់នៅក្នុងបន្ទប់ពិសេសវីអាយភីរបស់មន្ទីរពេទ្យអស់ ៦ខែ រហូតដល់លោកត្រូវដោះលែងឱ្យនៅក្រៅឃុំ។ ការស្នាក់នៅរយៈពេលយូរបែបនេះ បានបង្កឱ្យមានការខឹងសម្បារជាសាធារណៈ និងបានចោទជាសំណួរអំពីភាពពិតប្រាកដនៃជំងឺរបស់លោក។ ទន្ទឹមនឹងនេះ កូនស្រីរបស់លោក ថាក់ស៊ីន គឺលោកស្រី ផែថងថាន ដែលជាមេដឹកនាំវ័យក្មេងជាងគេរបស់ប្រទេសថៃ ត្រូវបានព្យួរពីតំណែងកាលពីខែមិថុនា ស្របពេលភាពចលាចលនយោបាយផ្ទៃក្នុង ហើយក៏បានរងប្រតិកម្មយ៉ាងខឹងសម្បារពីមហាជនថៃ។

ក្រុមចម្រុះនៃរដ្ឋាភិបាលរបស់លោកស្រី រក្សាបាននូវសំឡេងភាគច្រើនយ៉ាងស្ដួចស្តើង បន្ទាប់ពីការចាកចេញនៃដៃគូសម្ព័ន្ធធំទីពីររបស់ខ្លួន ជុំវិញបញ្ហាដូចគ្នានេះ ដោយមានក្រុមអ្នកតវ៉ាដ៏តានតឹងបានទាមទារឱ្យនាយករដ្ឋមន្រ្តីថៃដែលត្រូវផ្អាកពីតួនាទីរូបនេះ ចុះចេញពីតំណែងជាបន្ទាន់៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        32
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        35
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm