ក្រុម U16 នារីកម្ពុជា ចូលរួមការប្រកួតជើងឯកអាស៊ាន នៅឥណ្ឌូនេស៊ី

2025/08/20 09:46:39 pm        112

ក្រុមបាល់ទាត់ជម្រើសជាតិនារីអាយុក្រោម ១៦ឆ្នាំកម្ពុជា បានធ្វើដំណើរទៅដល់ទីក្រុង Surakarta ប្រទេសឥណ្ឌូនេស៊ីហើយ កាលពីល្ងាចថ្ងៃអង្គារកន្លងទៅ ដើម្បីចូលរួមការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ផ្នែកបាល់ទាត់នារីអាយុក្រោម ១៦ឆ្នាំ ASEAN U16 Girls’ Championship 2025 ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែសីហាខាងមុខ។

សម្រាប់យុទ្ធនាការនេះ ក្រុមជម្រើសជាតិ U16 នារីកម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមកីឡាការិនីវៀតណាម និងមីយ៉ាន់ម៉ា ។ រីឯពូលA គឺមានម្ចាស់ផ្ទះឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងទីម័រខាងកើត និងពូលC មានសិង្ហបុរី អូស្ដ្រាលី និងថៃ ដែលត្រូវធ្វើការប្រកួតសន្សំពិន្ទុវិលជុំ ហើយក្រុមានពិន្ទុខ្ពស់ជាងគេនៃពូលនីមួយៗ ព្រមទាំងក្រុមឈរលេខ២ ល្អជាងគេ ក្នុងចំណោម ៣ពូល នឹងបានឡើងទៅវគ្គ ៤ក្រុមចុងក្រោយ។

ជាមួយការប្រកួតកម្រិតតំបន់នេះដែរ សមាជិកក្រុមជម្រើសជាតិ U16 នារីកម្ពុជា សុទ្ធសឹងជាកីឡាករវ័យក្មេង ដែលភាគច្រើនជ្រើសរើសចេញពីក្រុមបាល់ទាត់មន្ទីរ ក្លិប អង្គរការ និងសាលារៀន តាមបណ្ដារាជធានី-ខេត្ត ហើយមួយកីឡាការិនីមួយចំនួន ដែលជ្រើសរើសចេញពីក្លិប តែក៏មានកីឡាការិនីកូនកាត់ ១រូបផងដែរ គឺកីឡាការិនី ខេនហ្ស៊ី ចូសឹបភីន ចាស៊ី្ម ម៉ៅ។

ចំពោះភារកិច្ចដំបូង ក្រុមកីឡាការិនីវ័យក្មេងកម្ពុជា នឹងត្រូវជួបក្រុម U16 នារីវៀតណាមមុនគេ នាថ្ងៃទី២១ ខែសីហាស្អែក មុនជំនួបបញ្ចប់ពូលB ជាមួយក្រុមជម្រើសជាតិ U16 នារីមីយ៉ាន់ម៉ា នាថ្ងៃទី២៣ ខែសីហាខាងមុខ៕

អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        92
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        105
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក

2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm