ការស្លាប់ជាង ១.១០០នាក់ ត្រូវបានផ្សារភ្ជាប់ទៅនឹងរលកកម្ដៅដ៏កំណាចនៅប្រទេសអេស្ប៉ាញ

2025/08/20 10:26:09 pm        160

យោងតាមការប៉ាន់ស្មានដែលចេញផ្សាយនៅថ្ងៃអង្គារ (១៩ សីហា) ដោយវិទ្យាស្ថានសុខភាព Carlos III បានបង្ហាញថា ការស្លាប់ជាង ១.១០០នាក់ នៅអេស្ប៉ាញ ត្រូវបានផ្សារភ្ជាប់ទៅនឹងរលកកម្ដៅដ៏គ្រោះថ្នាក់ រយៈពេល ១៦ថ្ងៃ ដែលបានបញ្ចប់នៅថ្ងៃទី១៨ ខែសីហា ខណៈចំហេះព្រៃដ៏សន្ធោសន្ធៅជាច្រើនថ្ងៃនៅទូទាំងប្រទេស នៅតែបន្តមិនអាចគ្រប់គ្រងបាន។

ទីភ្នាក់ងារសុខភាពសាធារណៈមួយនេះនិយាយថា ក្រុមមន្ត្រីបានរាយការណ៍ថាមានអ្នកស្លាប់ដ៏ច្រើនចំនួន ១.១៤៩នាក់ នៅអេស្ប៉ាញ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែសីហា ដែលអាចបណ្តាលមកពីសីតុណ្ហភាពក្តៅខ្លាំងពេក។

វិទ្យាស្ថាននេះប្រើប្រាស់ទិន្នន័យពីប្រព័ន្ធតាមដានការស្លាប់របស់អេស្ប៉ាញ ហៅកាត់ថា MoMo ដែលត្រូវបានប្រៀបធៀបទៅនឹងនិន្នាការប្រវត្តិសាស្ត្រ។ ទោះបីជាប្រព័ន្ធ MoMo នេះមិនអាចបញ្ជាក់ពីមូលហេតុដោយផ្ទាល់រវាងការស្លាប់ ទៅនិងសីតុណ្ហភាពខ្ពស់ក៏ដោយ ក៏ប្រព័ន្ធនេះបានផ្តល់នូវការប៉ាន់ប្រមាណដែលអាចទុកចិត្តបានបំផុតដែលថាកម្ដៅទំនងជាកត្តាដ៏ធំមួយទាក់ទងនឹងការស្លាប់បែបនេះ។

សម្រាប់ខែកក្កដា វិទ្យាស្ថាន Carlos III នេះបានសន្មតថា មានអ្នកស្លាប់យ៉ាងច្រើនចំនួន ១.០៦០នាក់ ដោយសារតែកម្ដៅដ៏ខ្លាំងក្លា ដែលកើនឡើង ៥៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្រុមអ្នកជំនាញអាកាសធាតុបានព្រមានថា ការឡើងកម្ដៅផែនដី កំពុងជំរុញឱ្យមានរលកកម្ដៅកាន់តែយូរ កាន់តែខ្លាំងក្លា និងកាន់តែញឹកញាប់ឡើងនៅជុំវិញពិភពលោក៕

អត្ថបទដែលទាក់ទង

អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        3
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        31
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm