អ្នកជំនាញ៖ ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសចិន កំពុងតែកើនឡើងយ៉ាងលឿន

2025/08/20 10:30:54 pm        339

យោងតាមអ្នកជំនាញខាងយោធា និងសព្វាវុធរបស់សហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មានរ៉យទ័រថា ទន្ទឹមនឹងការកសាងកម្លាំងយោធាដ៏ច្រើនសន្ធឹកសន្ធាប់ ប្រទេសចិនបានចាប់ផ្តើមបង្កើនយ៉ាងឆាប់រហ័ស និងជានិរន្តរភាពនៃទំហំ និងសមត្ថភាពនៃកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន។

យោងតាមព្រឹត្តិបត្រព័ត៌មានរបស់ស្ថាប័នក្រុមអ្នកវិទ្យាសាស្រ្តអាតូមិក (The Atomic Scientists) ដែលជាអង្គការមិនរកប្រាក់ចំណេញមានមូលដ្ឋាននៅទីក្រុងឈីកាហ្គោ បានឱ្យដឹងថា ប្រទេសចិនកំពុងពង្រីក និងធ្វើទំនើបកម្មឃ្លាំងអាវុធរបស់ខ្លួន លឿនជាងថាមពលនុយក្លេអ៊ែរផ្សេងទៀត ហើយបានប្រមូលផ្តុំក្បាលគ្រាប់ប្រហែល ៦០០គ្រាប់។

នៅក្នុងរបាយការណ៍មួយរបស់ខ្លួន មន្ទីរបញ្ចកោណបានប៉ាន់ប្រមាណថា កងទ័ពរំដោះប្រជាជនចិន PLA នឹងមានក្បាលគ្រាប់នុយក្លេអ៊ែរប្រតិបត្តិការច្រើនជាង ១.០០០គ្រប់ នៅឆ្នាំ២០៣០ ខណៈទីក្រុងប៉េកាំង កំពុងស្វះស្វែងកសាងកម្លាំងឱ្យកាន់តែធំជាងនេះ។

នៅក្នុងគោលនយោបាយការពារជាតិឆ្នាំ២០២៣ ប្រទេសចិនបានបន្តការសន្យាយូរអង្វែងរបស់ខ្លួនថា ចិននឹងមិនក្លាយជាអ្នកប្រើអាវុធនុយក្លេអ៊ែរមុននោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ក្រសួងការពារជាតិរបស់ចិន បាននិយាយថា ខ្លួនប្រឆាំងនឹង ការប៉ុនប៉ងណាមួយដើម្បីបំភាន់នូវអ្វីដែលគេហៅថា "ការគំរាមកំហែងនុយក្លេអ៊ែររបស់ចិន" ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីបង្អាប់ និងបង្ខូចកេរ្តិ៍ឈ្មោះរបស់ចិន និងចេតនាបំភាន់សហគមន៍អន្តរជាតិ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        90
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        127
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm