ទេសាភិបាលធនាគារជាតិ អញ្ជើញចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​មកព្យាបាល​ជំងឺភ្នែក​នៅ​មន្ទីរ​ពេទ្យ​រុស្សី

2025/08/20 10:35:00 pm        393

លោកជំទាវបណ្ឌិត ជា សិរី បានអញ្ជើញសាកសួសុខទុក្ខប្រជាពលរដ្ឋមកព្យាបាលជំងឺភ្នែក ដែល​បាន​និង​កំពុ​ង​តែបន្តពិនិត្យ និងព្យាបាល ពីក្រុមគ្រូពេទ្យមនុស្សធម៌មកពីប្រទេសអូស្ត្រាលី តាមរយៈ​អង្គការ (AHHA) មូលនិធិចក្ខុខ្មែរ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកវេជ្ជបណ្ឌិត ងី ម៉េង នៅ​ថ្ងៃ​ទី២០ ខែសីហា ឆ្នាំ ២០២៥ នេះ បាន​អញ្ជើញ​សាកសួសុខទុក្ខប្រជាពលរដ្ឋ​មកព្យាបាល​ជំងឺ​ភ្នែក ​ដែលកំពុងតែបន្តពិនិត្យ និងព្យាបាលប្រមាណចំនួន ៣០០ នាក់ មកពីស្រុកសន្ទុក ខេត្ត​កំពង់ធំ​ ពីក្រុមគ្រូពេទ្យមនុស្សធម៌មកពីប្រទេសអូស្ត្រាលី នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ 

តាមការបញ្ជាក់ពីមន្ត្រីសម្របសម្រួលរបស់ក្រុមការងារធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ប្រជាពលរដ្ឋមានជម្ងឺភ្នែក ដែល មកទទួលការពិនិត្យ និងព្យាបាលជម្ងឺភ្នែកលើកនេះ ភាគ​ច្រើន​វះ​កាត់​កន្ទុយ​ថ្លែន និងបកភ្នែកឡើងបាយដោយឥតគិតថ្លៃ ពីក្រុម គ្រូពេទ្យមនុស្ស​​ធម៌​មក​ពី​ប្រទេស​អូស្ត្រាលី​។​ ចំណែកលើកនេះ ក៏ដូចលើកមុនៗដែរ គឺទទួលបានការជួយឧបត្ថម្ភ និងទំនុបបម្រុង ដូចជា ការធ្វើដំណើរ ការស្នាក់នៅ និងការហូបចុក ពីសំណាក់លោកជំទាវ ជា សិរី។

សូមបញ្ជាក់ថា សកម្មភាពមនុស្សធម៌នេះ បានរៀបចំធ្វើការពិនិត្យ និង​ព្យាបាល​ជូន​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ២០២៥ នៅមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត ជារួម, សកម្មភាពកម្មវិធីពិនិត្យ និង​ព្យាបាល​ជំងឺភ្នែកជូនប្រជាពលរដ្ឋ ដែលមានជម្ងឺភ្នែកលើកនេះ គឺមាន ការចូលរួមពី​ក្រុម​យុវជន​ស្ម័គ្រចិត្តរបស់ធនាគារជាតិនៃកម្ពុជា និងកិច្ចសហការ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​យ៉ាង​សកម្ម​ពីក្រុមគ្រូពេទ្យ មនុស្សធម៌មកពីប្រទេសអូស្ត្រាលី តាមរយៈអង្គការ AHHA មូលនិធិចក្ខុខ្មែរ ក្នុង​នោះក៏មានការរួមពីក្រុមបុគ្គលិក របស់ធនាគារឯកជន ជាដៃគូផងដែរ។

សូម​រំលឹកជូនថា ប្រជាពលរដ្ឋដែលមកទទួលយកការព្យាបាលជម្ងឺភ្នែកទាំងអស់ សុទ្ធតែទទួល​បាន​ការ​វិនិច្ឆ័យយ៉ាងច្បាស់លាស់ កាលពីអំឡុងនៃពិនិត្យ កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ​២០២៤ នៅស្រុកសន្ទុកកន្លងមក ហើយនៅក្នុងអំឡុងពេលពិនិត្យ និងព្យាបាលនេះ គឺ​ទទួល​បាន​ការ​តាមដានដោយយកចិត្តទុកដាក់យ៉ាងហ្មត់ចត់បំផុត ពីលោកជំទាវបណ្ឌិត ជា សិរី ទេសា​ភិបាល ធនាគារជាតិនៃកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        53
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm