ជំនួយការប្រធានាធីបតី៖ រុស្ស៊ីប្រគល់សាកសពអ៊ុយក្រែនជាង១.០០០នាក់ ចំណែកក្រុងគីវប្រគល់មកវិញតែ ១៩នាក់

2025/08/20 10:50:04 pm        319

ជំនួយការប្រធានាធិបតី និងជាប្រធានអ្នកចរចារ រុស្ស៊ីលោក Vladimir Medinsky បានសរសេរនៅលើបណ្តាញ Telegram របស់ខ្លួនថា ស្របតាមកិច្ចព្រមព្រៀងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសរុស្ស៊ី បានប្រគល់សាកសពទាហានអ៊ុយក្រែនចំនួនជាង ១.000នាក់ ខណៈដែលទីក្រុងគីវ បានត្រឡប់មកវិញត្រឹមតែ ១៩នាក់។

លោកបានសរសេរថា៖«ដូចដែលបានព្រមព្រៀងគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល យើងបានប្រគល់សាកសពទាហានអ៊ុយក្រែនជាង ១.000នាក់ ទៅឲ្យភាគីអ៊ុយក្រែននៅថ្ងៃនេះ ខណៈដែលសាកសពទាហានរុស្ស៊ី ១៩នាក់ ត្រូវបានប្រគល់ត្រឡប់មកវិញ ដែលជាចំនួនដូចគ្នាកាលពីមួយខែមុននេះ»។

កាលពីថ្ងៃទី ២៣ ខែកក្កដា ទីក្រុងអ៊ីស្តង់ប៊ុល បានធ្វើជាម្ចាស់ផ្ទះនៃជុំទី៣នៃកិច្ចចរចាដោយផ្ទាល់រុស្ស៊ី-អ៊ុយក្រែន។ រុស្ស៊ី និងអ៊ុយក្រែន បានយល់ព្រមដោះដូរជនស៊ីវិល រួមជាមួយនឹងសមាជិកយោធា។ រុស្ស៊ីបានស្នើអ៊ុយក្រែនឲ្យបង្កើតក្រុមការងារតាមអនឡាញចំនួន ៣ក្រុម ដើម្បីដោះស្រាយបញ្ហានយោបាយ យោធា និងមនុស្សធម៌។ បន្ថែមពីលើនេះ ទីក្រុងមូស្គូ បានប្រគល់សាកសពទាហានអ៊ុយក្រែន ៣.000 នាក់ផ្សេងទៀត ទៅកាន់ទីក្រុងគីវ និងបន្តការផ្អាកប្រយុទ្ធគ្នាលក្ខណៈមនុស្សធម៌រយៈពេលខ្លីនៅជួរមុខ ដើម្បីប្រមូលយកអ្នករបួស និងអ្នកស្លាប់។

លោក Medinsky បាននិយាយថា ការសម្រេចចិត្តរៀបចំកិច្ចចរចាជុំទី៤ នឹងត្រូវធ្វើឡើង បន្ទាប់ពីកិច្ចព្រមព្រៀងចុងក្រោយបង្អស់ ត្រូវបានអនុវត្ត។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        39
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        39
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm