រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក៖ ស្ថានភាពពន្ធគយបច្ចុប្បន្នជាមួយចិន «ដំណើរការល្អគួរសម»

2025/08/20 10:53:03 pm        348

រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បានបង្ហាញថា សហរដ្ឋអាមេរិកពេញចិត្ត ចំពោះរបៀបរៀបចំពន្ធគយបច្ចុប្បន្ន ជាមួយប្រទេសចិន ជាសញ្ញាមួយដែលរដ្ឋបាលរបស់ប្រធានាធិបតីលោក Donald Trump កំពុងពិចារណាបន្តរក្សាទំនាក់ទំនងឲ្យស្ងប់ស្ងាត់បែបនេះ មុនពេលកិច្ចព្រមព្រៀងផ្អាកជម្លោះពាណិជ្ជកម្ម ផុតកំណត់នៅក្នុងខែវិច្ឆិកា។

ក្នុងអំឡុងពេលផ្ដល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News នៅពេលដែលត្រូវបានសួរថា តើនៅពេលណាវឌ្ឍនភាព ក្នុងការចរចា នឹងត្រូវបានឃើញ ហើយថា តើសហរដ្ឋអាមេរិកត្រូវការកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយសាររបៀបដែលវិធានការពន្ធកំពុងដំណើរការដែរ ឬទេ លោក Bessent បានឆ្លើយតបថា «យើងរីករាយណាស់» ជាមួយនឹងស្ថានភាពពន្ធគយជាមួយប្រទេសចិន។ លោកបាននិយាយថា៖ «ខ្ញុំគិតថា ឥឡូវនេះ ស្ថានភាពបច្ចុប្បន្ន ដំណើរការទៅល្អគួរសម»។

នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃអង្គារ (ទី១៩ ខែសីហា) នោះ លោក Bessent បានបញ្ជាក់ថា៖ «ប្រទេសចិន គឺជាបន្ទាត់ប្រាក់ចំណូលធំបំផុតជាងគេ នៅក្នុងប្រាក់ចំណូលពន្ធ។ ដូច្នេះប្រសិនបើវាមិនមានការខូចខាតអ្វីទេ កុំជួសជុលវាអី។ យើងមាននូវការពិភាក្សាយ៉ាងល្អប្រសើរជាមួយប្រទេសចិន។ ខ្ញុំយល់ថា យើងនឹងឃើញការជជែកគ្នាម្ដងទៀត នៅមុនខែវិច្ឆិកា»។

ការលើកឡើងរបស់លោក Bessent នេះ បង្ហាញថា ការបន្ធូរបន្ថយភាពតានតឹង រវាងភាគីទាំង២ នៅតែមានដដែល ដែលអាចបើកឱកាសឲ្យមានជំនួបកំពូល រវាងលោក Trump និងមេដឹកនាំចិន លោក Xi Jinping។

រដ្ឋបាលរបស់លោក Trump ជាទូទៅ បានព្យាយមសម្រាលសំឡេងប្រឈមមុខដាក់គ្នា ជាមួយទីក្រុងប៉េកាំង នាពេលថ្មីៗនេះ ដើម្បីទទួលបានជំនួបកំពូលជាមួយលោក Xi និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា ជំនួប រវាងមេដឹកនាំទាំង២ ទំនងជាកើតមាន ទោះបីមិនទាន់កំណត់កាលបរិច្ឆេទក៏ដោយ។ កាលពីសប្តាហ៍មុន លោក Trump បានពន្យាពេលការផ្អាកយកពន្ធខ្ពស់លើទំនិញរបស់ចិន សម្រាប់រយៈពេល ៩០ថ្ងៃទៀត ដល់ដើមខែវិច្ឆិកា ជាចំណាត់ការមួយដែលធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្មមានស្ថិរភាព រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២ របស់ពិភពលោក៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        10
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        12
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm