អង្គការឃ្លាំមើលសិទ្ធិមនុស្ស៖ ក្រុមឧទ្ទាមគាំទ្រដោយរ្វ៉ាន់ដា បានសម្លាប់ជនស៊ីវិល នៅកុងហ្គោ

2025/08/20 03:57:40 pm        114

នៅក្នុងរបាយការណ៍មួយ នាថ្ងៃពុធ (ទី២០ ខែសីហា) នេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានឲ្យដឹងថា ក្រុមឧទ្ទាម M23 ដែលគាំទ្រដោយប្រទេសរ៉្វាន់ដា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤០នាក់ នៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីខែកក្កដា ដោយនេះជាការបង្ហាញថា អំពើហិង្សានៅតែកើនឡើង បើទោះបីជាកិច្ចចរចាសន្តិភាពគាំទ្រដោយសហរដ្ឋអាមេរិក និងកាតា កំពុងដំណើរការក៏ដោយ។

ក្រុមតស៊ូមតិបានផ្តល់ព័ត៌មានលម្អិតថ្មី អំពីការសម្លាប់ដែលត្រូវបានរាយការណ៍ដំបូងគេដោយសារព័ត៌មាន Reuters ក្នុងខែកក្កដា។ ក្រុមនោះបានឲ្យដឹងថា ការសម្លាប់សរុប នៅក្នុងដែនដី Rutshuru ក្នុងខែកក្កដា អាចលើសពី ៣០០នាក់ ដោយបានស៊ីទៅនឹងការរកឃើញស្រដៀងគ្នាដោយអង្គការសហប្រជាជាតិកាលពីខែមុន។

របាយការណ៍នេះរួមបញ្ចូលការសម្ភាសន៍ជាមួយជនស៊ីវិលដែល HRW បានបញ្ជាក់ថា បានរួចរស់ជីវិតពីការសម្លាប់នេះ ដោយបានរៀបរាប់លម្អិត អំពីរបៀបដែលការវាយប្រហារនានាបានកើតឡើង។ ស្ត្រីម្នាក់ដែលបានឃើញក្រុម M23 សម្លាប់ប្តីរបស់ខ្លួន ដោយកាំបិត បានរៀបរាប់ថា កំពុងដើរពេញមួយថ្ងៃទៅកាន់ទន្លេមួយជាមួយស្ត្រី និងកុមារប្រហែល ៧០នាក់។

យោងតាមរបាយការណ៍នោះ បានបន្ថែមថា បុរសម្នាក់ទៀតបាននិយាយថា រូបគេបានមើលឃើញក្រុមឧទ្ទាម M23 សម្លាប់ប្រពន្ធ និងកូន ៤នាក់របស់ខ្លួន ដែលមានអាយុចន្លោះពី ៩ខែ ទៅ ១០ឆ្នាំ ពីចម្ងាយ បន្ទាប់ពីមិនអាចត្រលប់ទៅជួយសង្គ្រោះពួកគេទាន់ពេលវេលា។

គួរបញ្ជាក់ថា របាយការណ៍នៃការសម្លាប់នេះបានកើតឡើងតែប៉ុន្មានសប្តាហ៍បន្ទាប់ពីមានកិច្ចព្រមព្រៀងបឋមដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែមិថុនា រវាងកុងហ្គោ និងរ៉្វាន់ដា ព្រមទាំងការចរចាសន្តិភាព ក្នុងប្រទេសកាតា រវាងកុងហ្គោ និងក្រុមឧទ្ទាម M23។ នៅមុននេះ ក្រុម M23 បដិសេធមិនមានចំណែករួមណាមួយឡើយ ក្នុងការសម្លាប់ទាំងនោះ។ ក្រុមនេះមិនបានឆ្លើយតបនឹងសំណើសុំធ្វើអត្ថាធិប្បាយ ជុំវិញរបាយការណ៍នេះទេ៕

អត្ថបទដែលទាក់ទង

ហុងគ្រីស្វែងរកជំនួយពីអាមេរិក ជុំវិញការកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេង ដោយសារសង្គ្រាមអ៊ុយក្រែន
2025/08/22 08:39:57 pm        1
រុស្ស៊ី៖ របៀបវារៈសម្រាប់លទ្ធភាពនៃជំនួបកំពូល Putin-Zelenskyy មិនទាន់ត្រៀមរួចរាល់ទេ
2025/08/22 08:33:49 pm        1
កូរ៉េខាងត្បូងបញ្ជូនគណៈប្រតិភូទៅចិន ខណៈពន្ធរបស់លោក Trump ផ្លាស់ប្តូរស្ថានភាពពាណិជ្ជកម្ម
2025/08/22 08:31:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចតេជោ ហ៊ុន សែន ប្រកាសថាសញ្ញាបត្រចំនួនបីដែលថៃប្រគល់ជូននោះត្រូវបានសម្តេចបោះចោល យូរហើយ

2025/08/22 09:45:44 pm
​ហុងគ្រីស្វែងរកជំនួយពីអាមេរិក ជុំវិញការកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេង ដោយសារសង្គ្រាមអ៊ុយក្រែន
2025/08/22 08:39:57 pm
​រុស្ស៊ី៖ របៀបវារៈសម្រាប់លទ្ធភាពនៃជំនួបកំពូល Putin-Zelenskyy មិនទាន់ត្រៀមរួចរាល់ទេ
2025/08/22 08:33:49 pm
​កូរ៉េខាងត្បូងបញ្ជូនគណៈប្រតិភូទៅចិន ខណៈពន្ធរបស់លោក Trump ផ្លាស់ប្តូរស្ថានភាពពាណិជ្ជកម្ម
2025/08/22 08:31:16 pm
​ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅក្រៅប្រទេស ចំនួន ១២៤រូប
2025/08/22 08:00:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/21 08:55:07 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/22 01:20:34 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/21 07:49:22 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am