អូស្ត្រាលីរិះគន់ធ្ងន់ៗបកទៅលោក Netanyahu ជុំវិញការនិយាយថា មេដឹកនាំ «ខ្សោយ»

2025/08/20 11:00:33 pm        92

អូស្ត្រាលីបានរិះគន់ធ្ងន់ៗបកទៅមេដឹកនាំអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃពុធ ទី ២០ ខែសីហា បន្ទាប់ពីលោកបាននិយាយថា នាយករដ្ឋមន្ត្រីរបស់ប្រទេសនេះខ្សោយ ដោយរដ្ឋមន្ត្រីជាន់ខ្ពស់ម្នាក់និយាយថា កម្លាំងមានច្រើន មិនមែនវាស់លើ «ចំនួនប្រជាជនប៉ុន្មាននាក់ដែលអ្នកអាចសម្លាប់បាន» នោះទេ។

អស់ជាច្រើនទស្សវត្សរ៍មកហើយ អូស្ត្រាលីបានចាត់ទុកខ្លួនឯងថា ជាមិត្តជិតស្និទ្ធរបស់អ៊ីស្រាអែល ប៉ុន្តែទំនាក់ទំនង បានធា្លក់ចុះភ្លាមៗ ចាប់តាំងពីទីក្រុងកង់បេរ៉ា បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។

ហើយលោក Netanyahu បានបង្កើនសង្រ្គាមពាក្យសម្តី កាលពីយប់ថ្ងៃទី១៩ ខែសីហា ដោយហៅសមភាគីអូស្ត្រាលី លោក Anthony Albanese ថា ជា «អ្នកនយោបាយទន់ខ្សោយដែលក្បត់អ៊ីស្រាអែល»។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលី លោក Tony Burke បាននិយាយនៅថ្ងៃទី២០ ខែសីហានេះថា វាជាសញ្ញាពីសម្ដីក្រេវក្រោធរបស់មេដឹកនាំដែលមិនសប្បាយចិត្ត។ លោក Burke បានប្រាប់ទូរទស្សន៍ជាតិ ABC ថា៖ «កម្លាំងមិនត្រូវបានវាស់ដោយការសម្លាប់មនុស្សបានប៉ុន្មាននាក់ ឬការធ្វើឲ្យកុមារប៉ុន្មាននាក់អត់ឃា្លននោះឡើយ»។

លោកបានបញ្ជាក់ថា៖ «អ្វីដែលយើងបានឃើញជាមួយនឹងសកម្មភាពមួយចំនួនដែលពួកគេកំពុងធ្វើ គឺការបន្តធ្វើឲ្យអ៊ីស្រាអែលដាច់ចេញពីពិភពលោក ហើយនោះក៏មិនជាផលប្រយោជន៍របស់ពួកគេដែរ»។

លោក Netanyahu មានការខឹងសម្បានៅពេលដែលអូស្ត្រាលីបានប្រកាសថា ខ្លួននឹងទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីន នៅក្នុងខែកញ្ញា បន្ទាប់ពីមានការសន្យាស្រដៀងគ្នាពីប្រទេសបារាំង កាណាដា និងអង់គ្លេស៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        243
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        285
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        264

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm