ទាហានរុស្ស៊ី វាយប្រហាររោងចក្រចម្រាញ់ប្រេង ដែលផ្គត់ផ្គង់ប្រេងដល់កងទ័ពអ៊ុយក្រែន នៅតំបន់ Donbass

2025/08/20 11:17:51 pm        68

ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃអង្គារថា កងទ័ពរុស្ស៊ី បានធ្វើការវាយប្រហារពេញមួយយប់ដោយអាវុធវាយប្រហារគោលដៅជាក់លាក់ និងយានដ្រូន ទៅលើរោងចក្រចម្រាញ់ប្រេង ដែលផ្គត់ផ្គង់ប្រេងដល់កងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ Donbass។ 

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«កាលពីយប់ថ្ងៃអង្គារ កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានធ្វើការវាយប្រហារដោយអាវុធវាយប្រហារគោលដៅជាក់លាក់រយៈចម្ងាយឆ្ងាយ និងយានដ្រូនទៅលើរោងចក្រចម្រាញ់ប្រេងដែលផ្គត់ផ្គង់ប្រេងដល់កងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ Donbass។ គោលដៅនៃការវាយប្រហារ ត្រូវបានសម្រេច។ គោលដៅដែលបានកំណត់ទាំងអស់ ត្រូវបានវាយប្រហារដោយជោគជ័យ» ។

យោងតាមទិន្នន័យចុងក្រោយស្តីពីប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា កងទ័ពអ៊ុយក្រែន បានបាត់បង់ទាហានប្រហែល ១.៣៧០នាក់ នៅក្នុងការប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី នៅក្នុងតំបន់ជួរមុខទាំងអស់ ក្នុងរយៈពេល ២៤ម៉ោង កន្លងមកនេះ។

តួលេខចុងក្រោយបង្ហាញថា កងទ័ពអ៊ុយក្រែន បានបាត់បង់ទាហានប្រហែល ១៦០នាក់ រថក្រោះមួយគ្រឿង និងរថពាសដែកចំនួន ៤គ្រឿង នៅក្នុងតំបន់ទទួលខុសត្រូវរបស់កងកម្លាំងប្រយុទ្ធនៅភាគខាងជើងរបស់រុស្ស៊ី កងទ័ពជាង ២៤០នាក់ និងរថពាសដែកដែលផលិតដោយលោកខាងលិចចំនួន ៧គ្រឿងនៅក្នុងតំបន់ទទួលខុសត្រូវរបស់កងកម្លាំងប្រយុទ្ធនៅភាគខាងលិច និងកងទ័ព ២៣៥នាក់ និងរថ      ពាសដែកប្រយុទ្ធមួយគ្រឿង នៅក្នុងតំបន់ទទួលខុសត្រូវរបស់កងកម្លាំងប្រយុទ្ធនៅភាគខាងត្បូង។

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        32
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        38
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm