ក្រសួងការងារ លើកទឹកចិត្តឱ្យនិស្សិតជ័យលាភីអាហារូបករណ៍បារាំង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្លាយ​ជា​ធនធានសក្តានុពល និង​ជាបេសកជនបន្តពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងបារាំង

2025/08/20 11:51:32 pm        417

លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​អនុញ្ញាត​ឱ្យ​ក្រុម​និស្សិតជ័យលាភី​អាហារូបករណ៍ នៃ​សាធារណរដ្ឋបារាំង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូល​ជួប​សំណេះសំណាល និង​សម្តែង​ការគួរសម​ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃអង្គារទី១៩ ខែសីហា ឆ្នាំ២០២៥។

ក្នុង​ឱកាសនេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ បាន​ចែក​រំលែក​អំពី​ព័ត៌មាន​ស្ដីពី​ផែនការ​សកម្មភាព​ជា​ចម្បង​របស់​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែល​រួមមាន គោល​នយោបាយ​ទីផ្សារការងារ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ​និងបច្ចេកទេស និង​បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ស្រប​តាម​ការ​ដឹកនាំ​ប្រកប​ដោយ​ភាពឈ្លាសវៃ និង​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បី​ជា​ពុទ្ធិ​បន្ថែម​សម្រាប់​និស្សិត​ជ័យលាភី​កម្ពុជា​ក្នុង​ការរៀបចំ​ជណ្តើរ​អាជីព​របស់​ខ្លួន និង​ជា​ទុន​ក្នុង​ការបង្កើត​ទំនាក់ទំនង​ការងារ​ជា​មួយ​សហគមន៍​អន្តរជាតិ។

បន្ថែមលើនេះ លោកជំទាវ ក៏​បាន​លើកទឹកចិត្ត​ដល់​និស្សិត​ជ័យលាភីអាហារូបករណ៍ ដែល​ត្រៀម​នឹង​ចេញ​ដំណើរ​ទៅ​បន្តការ​សិក្សា​នៅ​សាធារណរដ្ឋ​បារាំង នា​បំណាច់​ខែ​សីហា ឆ្នាំ២០២៥ ខាងមុខ​នេះ ឱ្យ​ក្លាយ​ជា​អ្នក​បន្ត​ក្នុង​ការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេសកម្ពុជា និង​ប្រទេសបារាំង ឱ្យ​កាន់​តែ​មាន​ភាពរឹងមាំ ដ្បិតថា​និស្សិត​ទាំងអស់​ជា​ធនធាន​មនុស្ស​ដែល​មាន​សក្តានុពល​ដើម្បី​បង្កើត និង​បង្កើន​ឱកាស​វិនិយោគ និង​កិច្ចសហប្រតិបត្តិការនានា រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់​តែ​ទូលំទូលាយ។

ជាទីបញ្ចប់ លោកជំទាវ ក៏​បាន​រម្លឹកផងដែរ​ថា ក្នុង​នាម​ជា​ប្រទេស​សមាជិក​របស់​អង្គការ​អន្តរជាតិ​នៃ​ក្រុមប្រទេស​និយាយភាសាបារាំង (OIF) ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំកិច្ច​ប្រជុំកំពូល​ហ្វ្រង់កូហ្វូនី (Sommet de la Francophonie) នៅខេត្តសៀមរាប នៅ​ឆ្នាំ២០២៦​ខាងមុខ។ ដោយនេះ​ជា​ឱកាស​ដ៏​ល្អ​មួយ ក្នុង​ការទាក់​ទាញ​បន្ថែម​នូវ​ការ​វិនិយោគថ្មីៗ​សម្រាប់​ការ​អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពី​បណ្ដា​ប្រទេស​សមាជិក​ទាំងអស់ ជា​ពិសេស​បណ្ដា​ប្រទេស​ជា​ច្រើន​ពីអឺរ៉ុប ស្របពេល​ដែល​កម្ពុជា​កំពុង​តែ​មាន​កំណើន​បញ្ញវន្ត ជា​បន្តបន្ទាប់​ដែល​មាន​ចំណេះដឹង​ទូលំទូលាយ​ដូច​និស្សិតជ័យលាភី​អាហារូបករណ៍​ខាង​លើ​ជាដើម៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        106
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        83
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm