សម្តេច ប៉ាប ឡេអូ អំពាវនាវឲ្យតមអាហារ និងបួងសួងឲ្យមានសន្តិភាព នៅអ៊ុយក្រែន

2025/08/21 12:55:43 am        73

សម្តេច ប៉ាប ឡេអូ (Pope Leo) បានស្នើដល់គ្រិស្តបរិស័ទ និងអ្នកគោរពបូជាសាសនាដទៃទៀតឲ្យប្រារព្ធពិធីតមអាហារ និងបួងសួងសុំឲ្យមានសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន និងបណ្ដាប្រទេសដែលត្រូវបានហែកហួរដោយសង្រ្គាម នៅថ្ងៃសុក្រ ទី២២ ខែសីហា។

សម្ដេចសង្ឃកាតូលិក ឡេអូ បានមានបន្ទូលថា៖ «នៅពេលដែលផែនដីរបស់យើង បន្តរងគ្រោះដោយសង្រ្គាម នៅក្នុងដែនដីដ៏បរិសុទ្ធ ពោលគឺនៅក្នុងប្រទេសអ៊ុយក្រែន និងក្នុងតំបន់ជាច្រើនទៀត ខ្ញុំសូមអញ្ជើញអ្នកដ៏ស្មោះត្រង់ទាំងអស់ ប្រារព្ធពិធីតមអាហារ និងការអធិដ្ឋានមួយថ្ងៃ នៅថ្ងៃទី២២ ខែសីហា»។

សម្ដេច Leo បានមានបន្ទូលបន្ថែមថា៖ «អ្នកគោរពបូជាដ៏ស្មោះត្រង់ទាំងអស់ អាចសុំពរជ័យពីព្រះអម្ចាស់ឲ្យប្រទានសន្តិភាព និងយុត្តិធម៌ដល់យើង ហើយលាងទឹកភ្នែកអ្នកដែលរងទុក្ខវេទនាដោយសារជម្លោះប្រដាប់អាវុធដែលកំពុងតែបន្តមាន»។

សម្ដេច Leo ដែលជាសម្តេច ប៉ាប ជនជាតិធអាមេរិកទី១ ត្រូវបានបោះឆ្នោតជ្រើសរើស កាលពីថ្ងៃទី៨ ខែឧសភា ឲ្យបន្តតំណែងពីព្រះសពសម្តេច ប៉ាប ហ្វ្រង់ស៊ីស។ ព្រះអង្គបានអំពាវនាវម្តងហើយម្តងទៀតឲ្យបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន ដោយការជួបមេដឹកនាំបរទេសជាលើកដំបូងរបស់ព្រះអង្គ គឺការជែកតាមទូរសព្ទជាមួយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ក្នុងខែឧសភា និងជួបដោយផ្ទាល់ នៅខែកក្កដា។

សម្តេច ប៉ាប ហ្វ្រង់ស៊ីស ក៏ធ្លាប់បានអំពាវានាវឲ្យមានតមអាហារ និងការអធិដ្ឋានមួយថ្ងៃ កាលពីខែតុលាឆ្នាំមុន ក្នុងខួបមួយឆ្នាំនៃសង្រ្គាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        39
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        39
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm