ស្នងការរាជធានី បញ្ជារឲ្យរឹតបន្តឹងកាន់តែខ្លាំង លើម៉ូតូកៃច្នៃបំពង់ស៊ីម៉ាំងបង្កសម្លេងរំខានដល់ពលរដ្ឋ តាមទីសាធារណៈ

2025/08/21 03:43:15 am        723

ភ្នំពេញ ៖ បទបញ្ជារក្រើនរំលឹកជាថ្មីម្តងទៀត របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជារទៅកាន់អធិការនគរបាលខណ្ឌទាំង១៤ ត្រូវរឹតបន្តឹងឲ្យបានខ្លាំង ចំពោះម៉ូតូកៃច្នៃបំពង់ស៊ីម៉ាំងបង្កជាសម្លេងរំខានខ្លាំងទៅដល់បងប្អូន ប្រជាពលពលរដ្ឋ តាមទីសាធារណៈ ។ 

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំឲ្យសមត្ថកិច្ចតាមខណ្ឌ ធ្វើការចាប់ឃាត់រាល់ម៉ូតូកៃច្នៃបំពង់ស៊ីមាំង យកមកកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីឲ្យសាមីខ្លួនយកបំពង់ស៊ីមាំងដើមដែលត្រឹមត្រូវយកមកធ្វើការផ្លាស់ប្តូរដោយខ្លួនឯង ។ នឹងត្រូវធ្វើការពន្យល់អប់រំណែនាំឲ្យពួកគេយល់ពីកំហុសឆ្គងរបស់ខ្លួន និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវទាំងអស់គ្នា មុនធ្វើការអនុញ្ញាតឲ្យត្រឡប់ទៅលំនៅឋានវិញ ។ 

បទបញ្ជាររបស់ឯកឧត្តមស្នងការ បន្ថែមថា ៖ ក្នុងករណីបន្តប្រព្រឹត្តិខុសជាលើកទី២ សមត្ថកិច្ចត្រូវធ្វើកំណត់ហេតុ ដកហូតម៉ូតូយកទៅរក្សាទុកនៅអធិការខណ្ឌក្នុងមួយរយៈពេល ជាបណ្តោះអាសន្នសិន ដើម្បីឲ្យសមីខ្លួនមានការរៀងចាល និងភ្ញាក់រលឹកពីកំហុសឆ្គងដដែលៗ រួចត្រឡប់មកចូលរួមគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួនឡើងវិញ ។ 

សូមបញ្ជាក់ថា នេះមិនមែនជារឿងថ្មី ដែលកម្លាំងនគរបាលរាជធានី ទើបតែចេញអនុវត្តនោះទេ ប៉ុន្តែដោយសារកត្តាពិនិត្យឃើញថា ម៉ូតូដែលបានកៃច្នៃបំពង់ស៊ីមាំងនេះ វាបង្កសម្លេងខ្លាំងមកកាន់ទីសាធារណៈ រំខានដល់គ្រប់មជ្ឈដ្ឋានពាក់ពាក់ព័ន្ធ រ៉ាប់បញ្ចូលទាំងអ្នកកំពុងធ្វើដំណើរ ពលរដ្ឋកំពុងលក់ដូររកស៊ីទទួលទានតាមលំនៅឋាន សិស្សានុសិស្សកំពុងសិក្សារៀនសូត្រ ក៏ដូចជាអ្នកមានជម្ងឺ ឬមនុស្សចាស់ជរា មិនមានស្មារតីគ្រប់គ្រប់អារម្មណ៍គ្រប់គ្រាន់ជាដើម ទើបសមត្ថកិច្ចបន្តពង្រឹងការចុះអនុវត្តឲ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយឲ្យបានខ្ពស់លើការកៃច្នៃល្មើសទាំងនេះ ៕ លីហេង

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        86
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        51
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm