ខេត្តកំពង់ធំ នឹងរៀបចំបុណ្យទន្លេ នៅខែមីនា ឆ្នាំ២០២២ខាងមុខនេះ

2022/01/19 10:23:49 pm        850

កំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំ ចុះពិនិត្យមើលទីតាំង និងរៀបចំកន្លែងសម្រាប់បុណ្យទន្លេ ដែលនឹងធ្វើឡើងនៅខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។

តាមការបញ្ជាក់របស់លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាត​ឲ្យ​ខេត្តកំពង់ធំ​ប្រារព្ធកម្មវិធីបុណ្យទន្លេ ​ដែល​ឱដ៏សំខាន់សម្រាប់ខេត្ត ​ដើម្បីបង្ហាញ​ពី​សមិទ្ធផល និង​ការ​អភិវឌ្ឍផ្សេងៗ។

លោកបន្តថា ពិធីបុណ្យនេះ ធ្វើឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និង​កំណើនទេសចរ ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ក្នុងខេត្តម្ចាស់ផ្ទះ ពិសេស​បំផុស​ស្មារតី​ចូលរួមក្នុងចលនា​ប្រឡងប្រណាំង «ទីក្រុងស្អាត​ រមណីយដ្ឋានស្អាត សេវាល្អ និង​បដិសណ្ឋារកិច្ចល្អ» ក្នុងក្របខណ្ឌជាតិ និង«ចលនាទីក្រុងទេសចរណ៍ស្អាតអាស៊ាន»។

ទន្ទឹមនេះដែរ ទីតាំងដែលនឹងត្រូវរៀបចំនោះ ​គឺនឹងធ្វើនៅលើសួនស្ទឹងសែន ស្ថិតនៅ​ស្ទើរ​ចំ​កណ្តាល​ប្រទេសកម្ពុជា ​ដែលទីតាំងបេះ​ដូង​សេដ្ឋកិច្ចសំខាន់ក្នុងខេត្តកំពង់ធំ។

ដើម្បីឲ្យកម្មវិធីនេះ អាចដំណើរការបាន អាជ្ញាធរខេត្ត រួមជាមួយមន្ទីរពាក់ព័ន្ធ នឹងរៀបចំ​សណ្តាប់​ធ្នាប់​ ឲ្យបានល្អជាពិសេស កំពុងរៀបពង្រីកសួនបន្ថែម អំពាវនាវដល់ប្រជាពលរដ្ឋ​ដែលមាន​គេហដ្ឋានស្ថិតនៅតាមដងផ្លូវ មានថ្នាំពណ៌ចាស់ ​ត្រូវកែលម្អកេហដ្ឋានឡើងវិញ។ គ្រប់ដើម​ឈើ​នៅតាមដង ​នឹង​រៀបចំ​កាត់​តែងមែក ​តាំង​ភ្លើង​សម្រាប់​លម្អផងដែរ។

លោកបញ្ជាក់ថា ​កម្មវិធីបុណ្យទន្លេ ​គឺជាកម្មវិធីដ៏ធំ ​ដែលធ្វើការការប្រារព្ធ ​ធ្វើឡើងលើកដំបូង នៅ​ខេត្តក្រចេះ​ក្នុងឆ្នាំ២០១៥, លើកទី២ ​ធ្វើឡើងនៅខេត្តកំពង់ចាម ​(រាប់ទាំងខេត្តត្បូងឃ្មុំ), ​លើកទី៣ ធ្វើឡើង​នៅខេត្តស្ទឹងត្រែង ​លើកទី៤ ធ្វើឡើង​នៅខេត្តកណ្ដាល ​និងលើកទី៥ នៅក្នុង​ខេត្​តកំពង់ឆ្នាំង។ ចំពោះខេត្តកំពង់ធំ ​គឺជាការលើកទីប្រាំមួយ ​សម្រាប់ប្រទេសកម្ពុជាផងដែរ។

លោកអភិបាលរង ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់ ​សូម​មេត្តា​ចូលរួមសហការជាមួយអាជ្ញាធរ ជាពិសេស​ចូលរួម​ក្នុងសកម្មភាពលាបថ្នាំពណ៌ផ្ទះ ​និងរក្សាសណ្តាប់ធ្នាប់គ្រប់ដងផ្លូវក្នុង​ក្រុង​ស្ទឹងសែន ​ដែល​ជាទីតាំង​សម្រាប់​ប្រារព្ធ​កម្មវិធី៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm