ថៃនៅតែបន្តផ្សព្វផ្សាយព័ត៌មានមិនពិត បំភ្លៃបំភ្លើស ដោយមិនគោរពនូវកិច្ចព្រមព្រៀងជាមួយកម្ពុជា

2025/08/21 05:18:31 pm        641

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានក្រើនរំលឹកដល់ ភាគីថៃគប្បីគោរពឲ្យបានខ្ជាប់ខ្ជួន នូវកិច្ចព្រមព្រៀងទាំងឡាយជាមួយកម្ពុជា ខណៈថៃនៅតែបន្តផ្សព្វផ្សាយព័ត៌មានបំភ្លៃបំភ្លើសខុសការពិតជាច្រើន ដែលនាំឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់សាធារណៈជន និងអន្តរជាតិ។

តាមរយៈសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានលើកឡើងថា កម្ពុជានៅតែបន្តគោរពកិច្ចព្រមព្រៀងជាមួយ ភាគីថៃជានិច្ច ដូច្នេះសូមស្នើដល់ថៃគប្បីបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានទាំងឡាយណាដែលមិនពិត ខណៈការផ្សាយព័ត៌មានបំភ្លៃបំភ្លើសពីសំណាក់ភាគីថៃនេះ មិនត្រឹមតែបានជួយបន្ធូរបន្ថយនូវភាពតានតឹង និងជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើសតិអារម្មណ៍ដល់សាធារណៈជនប៉ុណ្ណោះទេ ថែមទាំងមិនបង្កើតឲ្យមានបរិយាកាសអំណោយផលដល់កិច្ចសន្ទនារវាងកម្ពុជា និងថៃកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥កន្លងទៅនៅប្រទេសម៉ាឡេស៊ីផងដែរ។

ជាថ្មីម្តងទៀតអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា កម្ពុជាបន្តប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់បំផុត ដោយឥតងាករេក្នុងការគោរពចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀតដទៃទៀតកាលពីថ្ងៃទី២៨ ខែកក្កដា និងស្មារតីឯកភាពគោលការណ៍ ទាំង១៣ចំណុចនៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ដែលមានប្រទេសម៉ាឡេស៊ី ប្រទេសចិន និងសហរដ្ឋអាមេរិកជាសាក្សី និងកិច្ចប្រជុំថ្នាក់បណ្តាភូមិភាគ(RBC)ជាដរាប ហើយជាមួយគ្នានេះកម្ពុជាក៏បន្តអំពាវនាវយ៉ាងទទូចឲ្យភាគីថៃគប្បីគោរពឲ្យបានខ្ជាប់ខ្ជួននូវរាល់កិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពគ្នាខាង លើនេះផងដែរ។

តាមរយៈសន្និសីទសារព័ត៌មាននេះដែរ លោកជំទាវ ម៉ាលី សុជាតា ក៏បានបន្តអំពាវនាវឲ្យភាគីថៃ ប្រគល់ទាហានកម្ពុជា១៨នាក់ ​ដែលថៃចាប់ទៅនោះមកកម្ពុជាវិញឲ្យបានឆាប់ ដើម្បីជួបជុំក្រុមគ្រួសារពួកគេ ដែលកំពុងទទឹងរងចាំទាំងយប់ទាំងថ្ងៃ ខណៈមកដល់ថ្ងៃទី២១ខែសីហានេះគឺមានរយៈពេល២៣ថ្ងៃហើយ បន្ទាប់ពីថៃចាប់ពួកគេទៅដោយខុសច្បាប់នោះ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា កម្ពុជា ក៏ដូចជាសហគមន៍អន្តរជាតិនៅតែទទួចឲ្យភាគីថៃគោរពនូវកាតព្វកិច្ចរបស់ខ្លួន​ ពោលគឺត្រូវ តែដោះលែងទាហានកម្ពុជាដែលថៃចាប់ទៅនោះឲ្យបានឆាប់ៗ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ៕ អត្ថបទបានចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        157
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm