IMF នឹងប្រមូលធាតុចូលសំខាន់ៗ ដើម្បីវាយតម្លៃលើស្ថានភាពសេដ្ឋកិច្ចកម្ពុជា

2025/08/21 05:41:38 pm        375

ក្រុមបេសកកម្មមាត្រាទី IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) គ្រោងនឹងបន្តជួបក្រសួង-ស្ថាប័ន​ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលដើម្បីប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់​ធ្វើ​ការ​សិក្សា និងវាយតម្លៃអំពីស្ថានភាពសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ​២០២៥ ម្សិលមិញនេះ បាន អនុញ្ញាតឱ្យក្រុមបេសកកម្មមាត្រាទី IV របស់មូល​និធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF) ដឹកនាំដោយលោក Kenichiro Kashiwase ប្រធាន បេសកកម្មរបស់ IMF សម្រាប់​កម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាប​ជូន​អំពី​គោល​បំណង​នៃ​បេសក​កម្ម​ប្រចាំ​ឆ្នាំ​២០២៥​។

លោកជំទាវ ក៏បានជម្រាបជូនពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដោយរំលេច​ពី​ការ​សម្រេច​បាន​កំណើន​ល្អ​ក្នុង​រយៈ​ពេល ៧ ខែដំបូង ឆ្នាំ២០២៥ និងបានគូស​បញ្ជាក់​ពី​ការ​រក្សា​បាន​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់ល្អ​ប្រសើរ និងកម្រិតទាបនៃអត្រាអតិផរណា, និងបានលើកឡើង ពីការទទួលបាន​ការ​កាត់​បន្ថយ​អត្រា​ពន្ធគយបដិការមកត្រឹម ១៩% លើទំនិញនាំចេញទៅសហរដ្ឋអាមេរិក ដែលនឹងបន្ត​រួម​ចំណែក រក្សាភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងការទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត។

ក្រៅពីគោលការណ៍ខាងលើ, លោកជំទាវ ក៏បានលើកឡើងអំពីបញ្ហាប្រឈមចម្បងៗ ជាពិសេស​បញ្ហា​ជម្លោះ​ព្រំដែន ដោយ បានរំលេចពីអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិភាព និង​ការ​ដោះ​ស្រាយបញ្ហាដោយសន្តិវិធី។ លើសពីនេះ លោកជំទាវក៏ បានបញ្ជាក់ពីស្នាដៃ​កា​រងារ​សំខាន់​ៗ​របស់រាជរដ្ឋាភិបាល ដែលរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទោះបីប្រឈមនឹងបញ្ហា និង​ភាពមិនច្បាស់លាស់មួយចំនួនក្តី។

ក្នុងជំនួបនេះ លោក Kenichiro បានជម្រាបជូនពីគោលបំណងរបស់ក្រុមការងារ ដែល​មក​បំពេញ​បេសកកម្ម ដើម្បីសិក្សា និងវាយតម្លៃលើស្ថានភាពសេដ្ឋកិច្ច សំដៅលើកឡើង​នូវ​អនុ​សាសន៍​គោល​នយោបាយសេដ្ឋកិច្ចចម្បងៗ សម្រាប់គាំទ្រការងើបឡើងនៃ សេដ្ឋកិច្ចកម្ពុជា និង​ការរក្សាស្ថិរភាពហិរញ្ញវត្ថុ។ ក្រុមបេសកកម្មនេះនឹងបន្តជួបក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បី​ប្រមូល​ធាតុ ចូលឱ្យបានគ្រប់ជ្រុងជ្រោយ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        7
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        127
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm