សហជីពនិយាយថា យ៉ាងហោចណាស់បុគ្គលិក CDC ៦០០នាក់ ត្រូវបានបញ្ចប់ការងារនៅអាមេរិក

2025/08/21 07:00:41 pm        130

និយោជិតយ៉ាងហោចណាស់៦០០នាក់នៃមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លង (CDC) នៅសហរដ្ឋអាមេរិកកំពុងទទួលបានសេចក្តីជូនដំណឹងអំពីការបញ្ចប់ការងារជាអចិន្ត្រៃយ៍ បន្ទាប់ពីមានសេចក្តីសម្រេចរបស់តុលាការនាពេលថ្មីៗនេះ។

សេចក្តីជូនដំណឹង បានចេញផ្សាយក្នុងសប្តាហ៍នេះ ហើយមនុស្សជាច្រើននៅមិនទាន់បានទទួលព័ត៌មាននេះនៅឡើយ នេះបើយោងតាមសហព័ន្ធបុគ្គលិករដ្ឋាភិបាលអាមេរិក (AFGE) ដែលតំណាងឱ្យសមាជិកជាង ២.០០០នាក់ទទួលប្រាក់ខែនៅមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លង (CDC)។

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លង (CDC) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលទិន្នន័យ និងកំណត់គោលនយោបាយសុខភាពអំឡុងពេលជំងឺរាតត្បាត COVID-19។ ការបញ្ចប់ការងារនេះ ធ្វើឡើងប៉ុន្មានខែបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងប្រជាសេវា(HHS) លោក Robert F Kennedy Jr បានប្រកាសពីកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់រំសាយបុគ្គលិកចំនួន២០.០០០នាក់ ជាការកាត់បន្ថយជាង២០ភាគរយធ្វើឡើងដោយក្រសួង ។

មន្ត្រីសហព័ន្ធបុគ្គលិករដ្ឋាភិបាលអាមេរិក(AFGE) បាននិយាយថា ពួកគេដឹងថាបុគ្គលិកយ៉ាងហោចណាស់៦០០នាក់ត្រូវបានកាត់បន្ថយ។

ការកាត់បុគ្គលិកជាអចិន្ត្រៃយ៍រួមមានបុគ្គលិកប្រហែល១០០នាក់ដែលធ្វើការក្នុងការទប់ស្កាត់អំពើហិង្សា។ បុគ្គលិកមួយចំនួនបាននិយាយថាការកាត់រំសាយទាំងនេះបានកើតឡើងមិនដល់ពីរសប្តាហ៍នោះទេបន្ទាប់ពីបុរសម្នាក់បានបាញ់រះយ៉ាងហោចណាស់១៨០គ្រាប់ចូលទៅក្នុងបរិវេណមជ្ឈមណ្ឌលCDC ហើយបានសម្លាប់មន្ត្រីនគរបាលម្នាក់។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        110
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        148
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm