កាកបាទក្រហមទទួលជែលលាងដៃជំហានទី២ ចំនួន១៦២០០កេសពីក្រុមមហ៊ុន ហ័នយ៉ា ហ៊ឺចុង

2022/01/19 10:46:26 pm        532

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជាដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី១៩ខែមករា ឆ្នាំ២០២២នេះ បាន​ទទួល​ជែលលាងដៃ ជំហានទី២ ចំនួន ១៦.២០០កេស (ស្មើនឹង២៥៩.២០០ដប) ​ពីក្រុមហ៊ុន ហ័នយ៉ា ហ៊ឺចុង (ខេមបូឌា) ត្រេឌីង ឯ.ក។

ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា​ក្រោមវត្តមានលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១ កាកបាទក្រហមកម្ពុជា ​និងប្រធានប្រតិបត្តិរដ្ឋបាលនៃ ក្រុមហ៊ុន ហ័នយ៉ា ហ៊ឺចុង (ខេមបូឌា) ត្រេឌីង ឯ.ក។

ក្នុង​ឱកាសប្រគល់-ទទួលនោះ​លោកជំទាវ ម៉ែន នារីសោភ័គ បាន​នាំ​ប្រសាសន៍របស់​សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធានកាកបាទក្រហមកម្ពុជា ​ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះក្រុមហ៊ុន​ ដែលបាននាំ​យក​ជែលលាងដៃ​ទាំងនេះ ជូនកាក​បាទ​ក្រហមកម្ពុជា ​ហើយកាកបាទក្រហមកម្ពុជា ​នឹងបន្តអនុវត្តតាមអនុសាសន៍ របស់​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​គឺលើកកម្ពស់អភិបាលកិច្ចល្អ ​ការគ្រប់គ្រងមានតម្លាភាព និង​គណនេយ្យភាពចំពោះម្ចាស់អំណោយ​ ក៏ដូចជាផ្តល់នូវភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ដែល​ទទួល​ផល​ពីកាកបាទក្រហមកម្ពុជា។

ជាមួយគ្នានេះ លោកជំទាវ​ បានគូសបញ្ជាក់ថា «ជែលលាងដៃទាំងអស់នេះ ពិតជា​មាន​សារសំខាន់ណាស់​សម្រាប់ប្រតិបត្តិករជួរមុខ ​ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។

ជា​កិច្ចឆ្លើយតប លោក គីម ឆាយដានីតា តំណាងលោក ម៉ក់ អ៊ីងថូវ​ អគ្គនាយកក្រុមហ៊ុន ហ័នយ៉ា ហ៊ឺចុង (ខេមបូឌា) ត្រេឌីង ឯ.ក​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ​ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែល​អនុញ្ញាត​ឱ្យក្រុមហ៊ុន​បានចូលរួមចំណែក កិច្ចការងារមនុស្សធម៌ជាមួយ​កាកបាទ​ក្រហមកម្ពុជា​ តាមរយៈការផ្តល់ជូននូវជែលលាងដៃ ហើយ​សម្ភារៈអនាម័យ​ទាំងនេះ​ទៀតសោធ ​គឺត្រូវបាន​បែងចែក​ចំទិស​ដៅតែម្តង។

ទន្ទឹមនឹងការទទួល​បានជែលលាងដៃពីក្រុមហ៊ុន ហ័នយ៉ា ហ៊ឺចុង (ខេមបូឌា) ត្រេឌីង ឯ.ក ភ្លាមៗនោះ ​ជែលលាងដៃចំនួន ២.៨០០កេស​ (ស្មើនឹង ៤៤.៨០០ដប) ត្រូវបាន​ប្រគល់​ជូន​អនុសាខាកាកបាទក្រហមកម្ពុជា ​ខណ្ឌទាំង១៤ នៅក្នុងរាជធានីភ្នំពេញ ដោយអនុសាខា​នីមួយៗទទួល​បានជែល​ចំនួន២០០កេស​ (ស្មើនឹង ៣.២០០ដប)។

សូមបញ្ជាក់ថា ​បន្ទាប់ពីបានទទួលជែលលាងដៃជំហានទី១ ​កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ​ចំនួន១៦.២០០កេស(ស្មើនឹង២៥៩.២០០ដប) ​ពីក្រុមហ៊ុន ហ័នយ៉ា ហ៊ឺចុង (ខេមបូឌា) ត្រេឌីង ឯ.ក កាកបាទក្រហមកម្ពុជា​ទីស្នាក់ការកណ្តាល បានបែងចែកប្រគល់​ជែល​ទាំងនោះ ជូនដល់​សាខាកាកបាទ​ក្រហមកម្ពុជា ​រាជធានី-ខេត្តចំនួន១៧រួចហើយ។

ជំហានទី២នេះ ​ខេត្តចំនួន៨ផ្សេងទៀត​ដែលមិនទាន់បានទទួលនោះ​ កាកបាទក្រហមកម្ពុជា នឹង​បន្តចែកជូនក្នុងពេលឆាប់ៗខាងនេះទៀត ដើម្បី​ចូលរួម​ទទួល​ខុសត្រូវ​ទប់ស្កាត់​ការ​ចម្លង​វីរុសកូវីដ-១៩ នៅ​តាមមូលដ្ឋានរៀងៗខ្លួន៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm