ពលរដ្ឋឃុំជ្រោយស្វាយ ទន្ទឹងរង់ចាំផ្លូវកៅស៊ូយូរឆ្នាំមកហើយ ខណៈពិបាកធ្វើដំណើរ

2022/01/19 11:25:20 pm        537

កោះកុង៖ ប្រជាពលរដ្ឋនៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល កំពុងតែត្អូញត្អែរពីការលំបាកធ្វើដំណើរក៏ ដូចជារងផលប៉ះពាល់ដល់សុខភាពប្រចាំថ្ងៃព្រោះតែដីហុយ ខណៈពួកគាត់ទន្ទឹងរង់ចាំការស្ថាបនាផ្លូវកៅស៊ូយូរឆ្នាំមកហើយ តែហាក់គ្មានចំណាត់ការដោះស្រាយ។

ភាពអន្ទះសារចង់បានផ្លូវកៅស៊ូប្រវែងជាង ២០គីឡូម៉ែត្រពីផ្លូវរបងសាលាស្រុកឆ្តោះ​ទៅ​រមណីយដ្ឋាន​ទេសចរឆ្នេរនេសាទរបស់ប្រជាពលរដ្ឋពុំមែនទើបតែពេលនេះទេ ពោល​គឺ​ធ្វើឡើងយូរឆ្នាំមកហើយ​ ដោយ​គ្រាន់ថា​ដំណឹង​គម្រោង​អភិវឌ្ឍន៍ស្ថាបនា ប៉ុន្តែ​បែរ​ជាស្ងាត់​ឈឹងទៅវិញ។

តំណាងប្រជាពលរដ្ឋរងផលប៉ះពាល់​រស់នៅភូមិឈើនាង​ ឃុំជ្រោយស្វាយ​ ស្រុកស្រែអំបិល ខេត្តកោះកុង ​បានឱ្យដឹងកាលពីថ្ងៃទី១៨ ​ខែមករា ឆ្នាំ២០២២ថា ​ពួកគាត់​ពិបាករស់នៅខ្លាំងណាស់ ជា​ពិសេសបញ្ហា​សុខភាពផ្លូវដង្ហើមតែម្តង ព្រោះតែស្រូបក្លិនធូលី​ដី​បណ្តាល​មកយានយន្ត​បើកបរ​ល្បឿនលឿន​។ ចំពោះរដូវវស្សាវិញ​ រអិល​ជាប់​ផុង​គ្រោះថ្នាក់​គ្មានថ្ងៃលោះសោះឡើយ។

ទាក់ទិននឹងការស្នើសុំឱ្យមានការស្ថាបនាផ្លូវប្រភេទកៅស៊ូ ​ឬបេតុងនេះ​ ត្រូវបានលោក​ អៀន ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ​បំភ្លឺថា ​រៀងរាល់ឆ្នាំមន្ទីរតែជួសជុលខួបជាបណ្តោះអាសន្ន ដើម្បី​សម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ ​និងអ្នកទេសចរ មិន​មែន​ព្រងើយកន្តើយ​នឹង​ទុកលំបាក​ពលរដ្ឋឡើយ។

លោក អៀន ដារ៉ាវុធ ​ក៏សុំការ​យោគយល់ពីប្រជាពលរដ្ឋ និងអ្នកទេសចរទាំងអស់ចំពោះការលំបាក​ធ្វើ​ដំណើរមួយនេះ​ ទោះយ៉ាងណា​ នៅខែមីនា ដើមឆ្នាំ២០២២ខាងមុខ នឹងមានការសិក្សាវាយតម្លៃ​លម្អិតបន្ថែម ​ព្រមទាំងអភិវឌ្ឍន៍បណ្តើរៗហើយ ​បើគ្មានអ្វីប្រែប្រួលនោះទេ។

លោក អៀន ដារ៉ាវុធ ប្រធាន​មន្ទីរអភិវឌ្ឍន៍​ជនបទខេត្តកោះកុង កំណាត់ផ្លូវលំក្រួសក្រហមប្រវែង ២២គីឡូម៉ែត្រ ទទឹង៧ម៉ែត្រខាងលើនេះ ​ត្រូវបាន​លោកជំទាវ​ មិថុនា ភូថង​ អភិបាលខេត្តកោះកុង ស្នើទៅ​ក្រសួងអភិវឌ្ឍន៍ជនបទ ​កំណត់​ដាក់ចូល​ជាគម្រោងស្ថាបនាជាកៅស៊ូ ​តាំពីឆ្នាំ២០២០មកម្ល៉េះ តែ​ស្ថានភាពរីករាលដាលជំងឺកូវីដ១៩ ​តម្រូវការ​ថវិកា​ដោះស្រាយ ​ទើបមានភាពយឺតយ៉ាវ​អនុវត្តផែន​ការ​សកម្មភាពមកទល់​ម៉ោងនេះ៕ អត្ថបទ ឈឹម មករា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm