ទឹកជំនន់វាយប្រហារអូស្រា្តលី ខណៈទីក្រុងស៊ីដនី កត់ត្រាថ្ងៃមានភ្លៀងធ្លាក់ខ្លាំងបំផុតប្រចាំឆ្នាំ

2025/08/21 02:43:44 pm        103

អ្នកស្រុករដ្ឋ New South Wale (NSW) របស់ប្រទេសអូស្រា្តលី រាប់រយនាក់បានធ្វើការអំពាវនាវរកជំនួយ នៅពេលមានភ្លៀងធ្លាក់ខ្លាំងវាយប្រហាររដ្ឋនេះ ដែលបណ្តាលឱ្យផ្នែកដ៏ធំនៃតំបន់ប្រឈមនឹងគ្រោះទឹកជំនន់ ខណៈទីក្រុងស៊ីដនី បានជួបប្រទះថ្ងៃដែលមានភ្លៀងធ្លាក់ខ្លាំងបំផុតរបស់ខ្លួននៃឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ។

សាកសពបុរស ២នាក់ដែលដំបូងឡើយបានបាត់ខ្លួន ត្រូវរកឃើញក្នុងប្រតិបត្តិការស្វែងរក បន្ទាប់ពីរថយន្តមួយគ្រឿងធ្លាក់ចូលក្នុងទន្លេ ចម្ងាយ ២០គីឡូម៉ែត្រ ភាគខាងជើងជាយក្រុង Wisemans Ferry របស់ទីក្រុងស៊ីដនី កាលពីយប់ថ្ងៃពុធ (២០ សីហា)។ នគរបាលរដ្ឋ NSW បាននិយាយថា ភ្លៀងធ្លាក់កាន់តែខ្លាំងកំពុងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ភ្នាក់ងារចម្រុះ។

យោងតាមគេហទំព័រតាមដានអាកាសធាតុ Weatherzone បានឱ្យដឹងថា ទីក្រុងស៊ីដនី បានកត់ត្រាកម្រិតទឹកភ្លៀង ៨២មីលីម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោង រហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍ ២១ សីហា នេះ ច្រើនជាងទឹកភ្លៀងជាមធ្យមប្រចាំខែទាំងមូលសម្រាប់ខែសីហា ក្នុងមួយថ្ងៃ។ សេវាព្យាករអាកាសធាតុនេះក៏និយាយថា នេះជាថ្ងៃដែលមានភ្លៀងធ្លាក់ខ្លាំងបំផុតប្រចាំឆ្នាំ និងប្រចាំខែសីហា របស់ទីក្រុងស៊ីដនី ចាប់តាំងពីឆ្នាំ២០០៧មក។

លោក Steve Bernasconi អ្នកគ្រប់គ្រងការត្រៀមលក្ខណៈគ្រោះថ្នាក់របស់ការិយាល័យឧតុនិយមអូស្រ្តាលី (BoM) បាននិយាយថា ភ្លៀងធ្លាក់រីករាលដាល និងក្នុងកម្រិតមធ្យម រួមទាំងផ្គររន្ទះនឹងបន្តរហូតដល់ម៉ោងក្នុងស្រុក ៩ព្រឹក ថ្ងៃសុក្រ ២២ សីហា ស្អែកនេះ៕

អត្ថបទដែលទាក់ទង

អ៊ុយក្រែន ព្រមានបេឡារុស ប្រឆាំងនឹងការបង្កហេតុ អំឡុងសមយុទ្ធយោធាជាមួយរុស្ស៊ី នៅខែកញ្ញា
2025/08/23 04:50:46 pm        2
ឥណ្ឌា កំពុងប្រឹងប្រែងចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ខណៈពន្ធថ្មីខិតជិតមកដល់
2025/08/23 04:46:27 pm        3
ព័រទុយហ្គាល់ កំពុងស៊ូទ្រាំនឹងរលកកម្ដៅដ៏កំណាច ដែលឆក់យកជីវិតមនុស្សជាង ១ពាន់នាក់ នៅឆ្នាំ២០២៥នេះ
2025/08/23 04:42:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរ សុរិយោដី រាជធានី និងអាជ្ញាធរ ចុះបិទផ្សាយឯកសារក្បាលដី ត្រៀមចេញ ប្លង់ជូនពលរដ្ឋ៤ភូមិ នៅខណ្ឌ ដង្កោ​

2025/08/23 09:13:17 pm
​កម្ពុជា-វៀតណាមនឹងរៀបចំពិព័រណ៍អន្តរជាតិ លើកទី២ ដើម្បីជំរុញ​ទីផ្សារ​ពាណិជ្ជកម្ម និង​កសិកម្ម​នៅកម្ពុជា
2025/08/23 04:56:14 pm
​អ៊ុយក្រែន ព្រមានបេឡារុស ប្រឆាំងនឹងការបង្កហេតុ អំឡុងសមយុទ្ធយោធាជាមួយរុស្ស៊ី នៅខែកញ្ញា
2025/08/23 04:50:46 pm
​ឥណ្ឌា កំពុងប្រឹងប្រែងចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ខណៈពន្ធថ្មីខិតជិតមកដល់
2025/08/23 04:46:27 pm
​ព័រទុយហ្គាល់ កំពុងស៊ូទ្រាំនឹងរលកកម្ដៅដ៏កំណាច ដែលឆក់យកជីវិតមនុស្សជាង ១ពាន់នាក់ នៅឆ្នាំ២០២៥នេះ
2025/08/23 04:42:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/21 08:55:07 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/22 10:30:45 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/21 07:49:22 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am