ក្រសួងសុខាភិបាល បើកកិច្ចប្រជុំបូកសរុប ស្តីពីការពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងឆ្លើយតបបន្ទាន់នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា

2025/08/21 09:51:00 pm        95

ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងឆ្លើយតបបន្ទាន់ COVID-19 ERP បានដឹកនាំកិច្ចប្រជុំបូកសរុប ស្តីពីការពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងឆ្លើយតបបន្ទាន់នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា (COVID-19 ERP), នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។

​គោលបំណង នៃកិច្ចប្រជុំ៖ ១. ពិនិត្យរបាយការណ៍ វាយតម្លៃរបស់ក្រុមបេសកកម្ម នៃធនាគារពិភពលោក ទៅលើកម្មវិធីសំខាន់ៗ ទាំង៤ របស់គម្រោង COVID-19 ERP ដែលក្នុងនោះមាន៖

- ការបង្ការ និងឆ្លើយតបបន្ទាន់នៃជំងឺ COVID-19។

- ការរៀបចំមន្ទីរពិសោធន៍កម្រិត៣ នៅកម្ពុជា និងការផ្គត់ផ្គង់សម្ភារៈ និងបរិក្ខារសម្រាប់មន្ទីរពិសោធន៍ជាតិ សុខភាពសាធារណៈ។ 

- ការកសាងសមត្ថភាព និងការបណ្តុះបណ្តាល ដល់មន្រ្តីបុគ្គលិក នៃវិទ្យាស្ថានជាតិ សុខភាពសាធារណៈ។

- ការអនុវត្ត និងការតាមដាន។ 

២. ដំណោះស្រាយបញ្ហាប្រឈម និងផ្តល់អនុសាសន៍ ដើម្បីអនុវត្តការងារបន្ត។ 

៣. កំណត់គោលដៅ និងជំហានបន្ទាប់ ដើម្បីជំរុញការអនុវត្តគម្រោងចប់តាមពេលវេលា នៃការបិទបញ្ចប់ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។

ជាលទ្ធផលនៃការវាយតម្លៃ របស់ធនាគារពិភពលោក៖

- ជាគម្រោងទីមួយ ដែលអនុវត្តបានជោគជ័យខ្ពស់។ 

- ការអនុវត្តតាមគោលដៅកំណត់ទទួលបាន ១០០%។

-ជាគម្រោងមួយ ដែលគួរយកជាមេរៀនសម្រាប់ការអនុវត្តគម្រោងផ្សេងៗទៀត។ 

 លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត នាយកគម្រោង បានថ្លែងការកោតសរសើរដល់មន្រ្តីអនុវត្តគម្រោងទាំងអស់ និងថ្លែងអំណរគុណ គោរពជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអង្គការដៃគូរទាំងអស់ ដែលបានចូលរួមបំពេញការងារ ដោយជោគជ័យ និងទទួលបាននូវលទ្ធផលល្អគួរជាទីមោទនៈ។ 

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល ឯកឧត្តម ជិន វិសាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ឯកឧត្តមសាស្ត្រាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិ សុខភាពសាធារណៈ និង លោក លោកស្រី តំណាងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងធនាគារពិភពលោក ដែលដឹកនាំប្រតិភូដោយ លោកស្រីវេជ្ជបណ្ឌិត លី ណារ៉េត មន្ត្រីជាន់ខ្ពស់ផ្នែកសុខាភិបាល នៃធនាគារពិភពលោក៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        79
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        167
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm