ប្រធានបទដាក់កងទ័ពនៅអ៊ុយក្រែន បានបង្កឱ្យមានភាពមិនស្រួលចិត្តក្នុងប្រទេសអាល្លឺម៉ង់

2025/08/21 09:51:07 pm        427

ការពិភាក្សាគ្នារបស់សម្ព័ន្ធមិត្តអំពីការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់អឺរ៉ុប ដើម្បីទៅការពារអ៊ុយក្រែន ជាផ្នែកនៃលទ្ធភាពកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី បានបង្កឱ្យមានប្រតិកម្មតបតយ៉ាងច្របូកច្របល់នៅអាល្លឺម៉ង់ ដែលជាប្រទេសមួយនៅតែមានស្លាកស្នាមរបួសដោយអតីតពួកណាហ្ស៊ីនិយមយោធា បើទោះបីជាក្ដីរំពឹងនៃរឿងបែបនេះហាក់មិនអាចកើតឡើងក៏ដោយ។

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានបង្ហាញពីការបើកចំហចំពោះការចូលរួមរបស់អាល្លឺម៉ង់ ក្នុងបេសកកម្មរក្សាសន្តិភាពដែលអាចកើតមាននៅអ៊ុយក្រែន ខណៈសង្កត់ធ្ងន់ថា ការសម្រេចចិត្តបែបនេះនឹងតម្រូវឱ្យមានការសម្របសម្រួលជាមួយដៃគូអឺរ៉ុប និងសម្ព័ន្ធចម្រុះនៃរដ្ឋាភិបាលរបស់លោក។

លោកស្រី Alice Weidel ប្រធានបក្សជម្រើសថ្មីសម្រាប់អាល្លឺម៉ង់ (AfD) ស្តាំនិយមជ្រុល បានចោទក្រុមអភិរក្សនិយមរបស់លោក Merz ថាបង្កសង្គ្រាម ទោះជាគ្រាន់តែពិចារណាលើគំនិតដាក់កងទ័ពជើងគោកបែបនេះក៏ដោយ ដោយបានរិះគន់ថា ជំហាននេះជារឿង "គ្រោះថ្នាក់ និងគ្មានភាពទទួលខុសត្រូវ"។

សូម្បីតែរដ្ឋមន្ត្រីការបរទេសរបស់ Merz ផ្ទាល់គឺលោក Johann Wadephul ក៏បានព្រមានថា ការបញ្ជូនទាហានទៅអ៊ុយក្រែន "ប្រហែលជានឹងធ្វើឱ្យអាល្លឺម៉ង់ ពិបាកទប់ទល់ណាស់"។

ភាពមិនស្រួលចិត្តបែបនេះ អាចមកពីអតីតរបបណាហ្ស៊ីរបស់អាល្លឺម៉ង់ និងការដាក់ពង្រាយថ្មីៗទៅកាន់អាហ្វហ្គានីស្ថាន និងម៉ាលី ដែលត្រូវគេមើលឃើញយ៉ាងទូលំទូលាយថាជា ជំហានដ៏បរាជ័យ។ លើសពីនេះ ការមិនពេញចិត្តក៏កើតមានផងដែរ ជុំវិញការចំណាយប្រាក់រាប់ពាន់លានអឺរ៉ូលើជំនួយយោធាអ៊ុយក្រែន នៅពេលសេដ្ឋកិច្ចអាល្លឺម៉ង់ខ្លួនឯងផ្ទាល់កំពុងតែយ៉ាប់យ៉ឺន៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        354
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        353
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        344

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm