ឯកឧត្តម ចាយ បូរិន និងលោកជំទាវ អញ្ជើញបង្សុកូលឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធវីរកងទ័ពជួរមុខ ដែលបានពលីជីវិត ដើម្បីការពារបូរណភាពទឹកដីកម្ពុជា និងប្រគេនទេយ្យទានដល់ព្រះសង្ឃ២៩វត្ត នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

2025/08/21 09:53:57 pm        119

ត្បូងឃ្មុំ ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ សូ ភត្ត្រា បានអញ្ជើញប្រគេនទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ដល់វត្តចំនួន២៩ ប្រារព្វធ្វើនៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីឧទ្ទិសមហាកុសលជូនវីរកងទ័ពជួរមុខដែលបានពលីជីវិត លើសមរភូមិក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា។

​ពិធីនេះមានការអញ្ជើញ ចូលរួមដោយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងធម្មការ និងសាសនា លោកជំទាវ នី ចាន់ ធីតា អភិបាលរងខេត្តត្បូងឃ្មុំ ក្រុមប្រឹក្សាស្រុក អភិបាលស្រុកតំបែរ ឧកញ៉ា ឡុង ណាលី តំណាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន យិន ផារ៉ាដាយ ពិធីនេះ បានប្រារព្ធធ្វើឡើងនៅសាលាអនុគណ វត្តសិរីពោធិវង្ស ហៅវត្តទឹកជ្រៅ ស្ថិតនៅភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន បានថ្លែងថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាជនយើងនៅទូទាំងប្រទេស ក្រុមគ្រួសារកងទ័ព បងប្អូនជនភៀសសឹក ពិសេសវីរកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ ការពារបូរណភាពទឹកដីនៅតាមបណ្តាយព្រំដែនដែលកំពុងមានជម្លោះ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងតែអញ្ជើញដឹកនាំក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី នៅសមរភូមិមុខក្នុងបុព្វេហេតុការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពកម្ពុជា ដែលការគោរពវិញ្ញាណក្ខន្ធ គឺបានទៅដល់ផ្ទាល់គេហដ្ឋានសពវីរកងទ័ព។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រោយពីចុះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តីស្តីទីថៃ តាមសំណើរបស់ឯកឧត្តម ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយមានវត្តមានតំណាង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមកិច្ចសម្របសម្រួលពីឯកឧត្តម នាយករដ្ឋមន្រ្តី ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងមានកិច្ចប្រជុំជាបន្តបន្ទាប់របស់គណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កម្ពុជា បានអនុវត្ត និងគោរពយ៉ាងខ្ជាប់ខ្ជួនលើបទឈប់បាញ់ ដោយឈរលើស្មារតីនៃការឯកភាពគ្នាក្នុងកិច្ចព្រមព្រៀង១៣ចំណុច។ ក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាយ៉ាងម៉ឹងម៉ាត់ និងប្រកាន់យកការដោះស្រាយឈរលើគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយដោយសន្តិវិធី និងរក្សាឲ្យបាននូវដែនអធិបតេយ្យភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ។ តាមរយៈការបំពេញបុណ្យកុសលដែលកើតចេញពីការនាំគ្រឿងបរិក្ខារទេយ្យទាន ព្រមទាំងបច្ច័យ ដែលបានប្រគេនព្រះសង្ឃនាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ឧទ្ទិសបួងសួងមនុញ្ញផលនេះ ជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពខ្មែរ ដ៏អង់អាចក្លាហាន ដែលបានពលីជីវិត ក្នុងការប្រយុទ្ធគ្នារវាងកម្ពុជា-ថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងបុព្វហេតុ ការការពារបូរណភាពទឹកដី៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        177
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        154
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm