អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បាននិយាយថា សហរដ្ឋអាមេរិក នឹងពិគ្រោះជាមួយប្រទេសរុស្ស៊ីអំពីការធានាសន្តិសុខអ្វីខ្លះ ដែលអាចទទួលយកបានសម្រាប់អ៊ុយក្រែន។
នៅពេលត្រូវបានសួរអំពីលទ្ធភាពនៃការផ្តល់ការធានាសន្តិសុខដល់ទីក្រុងគីវ លោកស្រី Leavitt បាននិយាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ( Donald Trump) កំពុងពិភាក្សាអំពីប្រធានបទនេះ ជាមួយរុស្ស៊ី និងអ៊ុយក្រែន។
លោកស្រី Leavitt បាននិយាយថា៖«លោក ត្រាំ បានចាត់ឲ្យក្រុមរបស់លោក បង្កើតក្របខ័ណ្ឌការងារមួយសម្រាប់ការធានាសន្តិសុខទាំងនេះ ដែលអាចទទួលយកបាន ដើម្បីជួយធានាឲ្យមានសន្តិភាពយូរអង្វែង និងបញ្ចប់សង្រ្គាមនេះ»។