ក្រុមហាម៉ាសជំរុញឲ្យអ្នកសម្រុះសម្រួលដាក់សម្ពាធអតិបរមា លើអ៊ីស្រាអែល

2025/08/21 10:15:46 pm        450

ក្រុមហាម៉ាសប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បានអំពាវនាវឲ្យក្រុមអ្នកសម្រុះសម្រួល ដាក់សម្ពាធអតិបរមាលើថ្នាក់ដឹកនាំរបស់អ៊ីស្រាអែល ស្របពេលចាប់ផ្តើមប្រតិបត្តិការយោធា ដើម្បីគ្រប់គ្រងមជ្ឈមណ្ឌលរដ្ឋបាលនៃតំបន់ហ្កាហ្សាស្ទ្រីប។

ចលនានេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញ Telegram របស់ខ្លួនថា៖«យើងកំពុងជំរុញឲ្យក្រុមអ្នកសម្រុះសម្រួល ដាក់សម្ពាធអតិបរមាលើអ៊ីស្រាអែល ដើម្បីបង្ខំឲ្យប្រទេសនេះ បញ្ឈប់សង្រ្គាមដែលបំផ្លិចបំផ្លាញប្រជាជនប៉ាឡេស្ទីន»។ ក្រុមហាម៉ាស បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំអ៊ីស្រាអែល «ច្រានចោលរាល់កិច្ចខិតខំប្រឹងប្រែងដែលបានអនុវត្តដោយក្រុមអន្តរការី» នៅក្នុងក្របខ័ណ្ឌនៃកិច្ចពិភាក្សាស្តីពីបទឈប់បាញ់ នៅតំបន់ហ្កាហ្សាស្ទ្រីប។ ក្រុមនេះ បានបន្ថែមថា ខ្លួនទទូចឲ្យអ៊ីស្រាអែល និងសហរដ្ឋអាមេរិកទទួលខុសត្រូវចំពោះផលវិបាកនានានៃការកាន់កាប់ទីក្រុងហ្កាហ្សានេះ។

កាលពីថ្ងៃទី ០៨ ខែសីហា អ៊ីស្រាអែល បានអនុម័តផែនការដែលស្នើឡើងដោយលោកនាយករដ្ឋមន្ត្រី លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដើម្បីគ្រប់គ្រងទឹកដីទីក្រុងហ្កាហ្សាទាំងមូល និងពង្រីកប្រតិបត្តិការ នៅក្នុងដែនដីប៉ាឡេស្ទីននេះ។ នៅថ្ងៃទី ២០ ខែសីហា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានអនុម័តផែនការដណ្តើមកាន់កាប់ទីក្រុងនេះ។ យោងតាមក្រុមហ៊ុនទូរទស្សន៍ និងវិទ្យុ Kan State កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចាប់ផ្តើមប្រយុទ្ធរួចហើយ នៅជាយក្រុងហ្កាហ្សា ដោយរៀបចំសម្រាប់ការពង្រីក។ យោងតាមព័ត៌មានរបស់ខ្លួន ផែនការសម្រាប់ប្រតិបត្តិការកាន់កាប់ទីក្រុងនេះ នឹងត្រូវដាក់ជូនគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល ដើម្បីអនុម័ត នៅថ្ងៃទី ២១ ខែសីហា។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        56
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        54
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm