មន្ត្រីជំនាញ រំពឹងថា វិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរី នឹងកាន់តែទាក់ទាញ​នៅ​ក្នុង​ឆ្នាំ២០២២​នេះ

2022/01/19 11:45:24 pm        778

មណ្ឌលគិរី៖ វិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរី ត្រូវបានគេមើលឃើញថា កាន់តែមានភាពល្អប្រសើរខ្លាំងឡើង បន្ទាប់ពីមានអ្នកទេសចរខ្ទង់ជិត ១ម៉ឺននាក់ ឬ១ម៉ឺននាក់តែម្ដង ចូលមកលេងកម្សាន្តជារៀងរាល់សប្ដាហ៍ ហើយនាឱកាសបុណ្យទានដែលមានថ្ងៃឈប់សម្រាកច្រើនទៀតនោះ មណ្ឌលគិរីអាចទាក់ទាញអ្នកទេសចរច្រើនសន្ធឹកសន្ធាប់រហូតផ្ទះសំណាក់ សណ្ឋគារ រីសតពេញបន្ទប់អស់តែម្ដង ។

ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ងិន សុវិមាន បានប្រាប់តាមទូរស័ព្ទថា នៅក្នុងឆ្នាំ​២០២២នេះ ​មណ្ឌលគិរី​នឹង​មានអ្នកទេសចរកាន់តែច្រើន​ចូល​មក​ទស្សនាកកម្សាន្ត ព្រោះជំងឺកូវីដ១៩ បានថមថយច្រើនខ្លាំងណាស់ ពិសេសនោះ​គឺក្រោមការដឹកនាំប្រកប​ដោយសុខ​សន្តិភាព​របស់​សម្ដេចតេជោ​ បានធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពល្អ មានលទ្ធភាពគ្រប់គ្រាន់សម្រាប់​ដើរ​លេង​កម្សាន្ត គួបផ្សំ​ជាមួយខេត្តមណ្ឌលគិរី មានកន្លែងកម្សាន្តស្អាតៗជាច្រើន ​អាកាលធាតុត្រជាក់ និងជាតំបន់ប្រជុំភ្នំ ​ដែលទាក់ទាញខ្លាំងបំផុត ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បន្ថែមថា នៅក្នុងឆ្នាំ២០២២ខេត្តមណ្ឌលគិរី​ក៏មាន​ផែនការ​ពីថ្នាក់ក្រសួងឲ្យអភិឌ្ឍន៍លើវិស័យទេសចណ៍ឲ្យកាន់តែប្រសើរជាងនេះទៀត ប៉ុន្តែគោល​ដៅ​នឹងត្រូវអភិវឌ្ឍន៍តំបន់ណាមុនគេនោះមិនទាន់ដឹងច្បាស់នោះទេ ព្រោះរងចាំជជែកជាមួយដៃគូរ​វិនិយោគសិន ។

លោកបន្តថា ទោះជាបច្ចុប្បន្នជំងឺកូវីដ១៩បានធូរស្រាលហើយក្ដី ប៉ុន្តែមន្ត្រីជំនាញនៅតែមាន​ការ​បារម្ភ និងនៅតែពង្រឹងវិធានការ​ ៣កុំ ៣ការពារ ​យ៉ាងខ្ជាប់ខ្ជួនដដែល ។

សូមរម្លឹកថា កាលពីឱកាសបុណ្យឆ្លងឆ្នាំសកលកន្លងទៅ ខេត្តមណ្ឌលគិរីមានអ្នកទេសចរមក​លេង​យ៉ាងច្រើន ក្នុងនោះនៅថ្ងៃទី៣១ធ្នូ២០២១ ទេសចរដែលបានមកទស្សនាកម្សាន្ត​តាមគោលដៅ​ទេស​ចរណ៍នានា ​សរុបប្រមាណ ១៨,៩៩៦នាក់ ​កើន៧៧,៣០% ​។ ចំណែកនៅថ្ងៃទី០១មករា២០២២ មាន​ទេសចរប្រមាណ ១៩,៦៤០នាក់ឯណ្ណោះ ។ គោលដៅទេសចរណ៍ដែលភ្ញៀវនិយមទៅកម្សាន្ត មានភ្នំអណ្ដូងស្នេហ៍ ​ទឹកធ្លាក់​លែងអងលែងឃិន ​ទឹកជ្រោះប៊ូស្រា ភ្នំណាមលៀ សមុទ្រឈើ ភ្នំដោះក្រមុំ ​និងតំបន់ទេសចរណ៍ជាច្រើនទៀត ៕ អ៊ិត ភីរុណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm