ប្រមុខ UN និយាយថា អាហ្រ្វិកអាចក្លាយជា «មហាអំណាចថាមពលកកើតឡើងវិញ»

2025/08/21 11:16:41 pm        51

ប្រមុខអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres នៅថ្ងៃព្រហស្បតិ៍ (ទី២១ ខែសីហា) នេះ បានលើកឡើងថា អាហ្រ្វិកមានអ្វីគ្រប់យ៉ាងដែលតំបន់នេះត្រូវការ ដើម្បីក្លាយជា «មហាអំណាចផ្នែកថាមពលកកើតឡើងវិញ» ខណៈដែលលោកបានអំពាវនាវឲ្យមានការវិនិយោគកាន់តែច្រើននៅក្នុងថាមពលបៃតង នៅទូទាំងទ្វីបដែលសម្បូរដោយធនធានមួយនេះ។

លោក Guterres បានលើកឡើងបែបនេះនៅឯសន្និសីទអភិវឌ្ឍន៍រយៈពេល ៣ថ្ងៃ ក្នុងប្រទេសជប៉ុន ដែលមានការចូលរួមដោយបណ្ដាមេដឹកនាំអាហ្វ្រិក ជាកន្លែងដែលទីក្រុងតូក្យូកំពុងផ្តល់ជូនខ្លួនឯងជាជម្រើសមួយជំនួសប្រទេសចិន ខណៈដែលប្រទេសអាហ្វ្រិក បានប្រឹងប្រែងដោះស្រាយវិបត្តិបំណុលដែលកាន់តែធ្ងន់ធ្ងរឡើងៗ ដោយសារការកាត់ជំនួយរបស់លោកខាងលិច ជម្លោះ និងបម្រែបម្រួលអាកាសធាតុ។

នៅឯសន្និសីទអន្តរជាតិទីក្រុងតូក្យូ ស្តីពីការអភិវឌ្ឍអាហ្វ្រិក លោក Guterres បានលើកឡើងថា៖ «យើងត្រូវតែប្រមូលផ្តុំហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ដើម្បីឲ្យធនធានធម្មជាតិរបស់ទ្វីបអាហ្រ្វិកផ្តល់ផលប្រយោជន៍ដល់ប្រជាជនអាហ្រ្វិក យើងត្រូវបង្កើតថាមពលកកើតឡើងវិញ និងមូលដ្ឋានកម្មន្តសាលឲ្យបានរឹងមាំ នៅទូទាំងទ្វីបនេះ»។

លោកអគ្គលេខាធិការរូបនេះ បានបញ្ជាក់បន្ថែមថា៖ «ថាមពលបៃតង នៅទ្វីបអាហ្រ្វិក កាត់បន្ថយការចំណាយផ្នែកថាមពល ធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់ និងពន្លឿនការកាត់បន្ថយការបំភាយកាបូន សម្រាប់មនុស្សគ្រប់គ្នា»។

ប្រទេសចិនបានបោះទុនវិនិយោគយ៉ាងច្រើន នៅទ្វីបអាហ្រ្វិក ក្នុងរយៈពេល ១ទសវត្សរ៍កន្លងមកនេះ ដោយក្រុមហ៊ុនរបស់ប្រទេសនេះ នៅទីនោះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃរាប់រយពាន់លានដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទានដល់កំពង់ផែដឹកជញ្ជូន ផ្លូវដែក ផ្លូវថ្នល់ និងគម្រោងផ្សេងៗទៀតនៅក្រោមគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធពិភពលោករបស់ទីក្រុងប៉េកាំង គឺខ្សែក្រវាត់ និងផ្លូវ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        87
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        131
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm