សមាជិកព្រឹទ្ធសភាអាមេរិក ជំរុញអ៊ីស្រាអែលអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលទៅកាន់តំបន់ហ្កាហ្សា និងផ្ដល់ការការពារ

2025/08/21 11:19:44 pm        51

ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកចំនួន ១៧រូប បានផ្ញើលិខិតមួយច្បាប់ទៅកាន់រដ្ឋមន្ត្រីការបរទេស លោក Marco Rubio កាលពីថ្ងៃពុធ (ទី២០ ខែសីហា) ដោយអំពាវនាវឲ្យសហរដ្ឋអាមេរិកដាក់សម្ពាធលើអ៊ីស្រាអែល ដើម្បីឲ្យប្រទេសនេះអនុញ្ញាតឲ្យអ្នកសារព័ត៌មានមានសិទ្ធិចូលទៅតំបន់ហ្កាហ្សា និងផ្ដល់ការការពារដល់អ្នកទាំងនោះ។

ការផ្ញើរលិខិតនេះកើតឡើងតែមួយសប្តាហ៍បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់អ្នកសារព័តមានប៉ាឡេស្ទីនមួយក្រុម នៅក្នុងដែនដីដែលត្រូវបានឡោមព័ទ្ធមួយនេះ។

សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាធិបតេយ្យ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ សហរដ្ឋអាមេរិកត្រូវតែបញ្ជាក់ឲ្យបានច្បាស់ដល់អ៊ីស្រាអែលថា ការហាមឃាត់ និងត្រួតពិនិត្យស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងការកំណត់គោលដៅ ឬការគំរាមកំហែងដល់សមាជិកសារព័ត៌មាន គឺមិនអាចទទួលយកបានឡើយ ហើយត្រូវតែបញ្ឈប់»។

លិខិតផ្ញើជូនលោក Rubio ដែលជាអ្នកគាំទ្រអ៊ីស្រាអែលដ៏រឹងមាំម្នាក់នោះ បានរៀបរាប់ថា៖ «យើងជំរុញឲ្យអ្នក (លោក Rubio) ដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីស្រាអែលឲ្យការពារអ្នកសារព័ត៌មាន នៅតំបន់ហ្កាហ្សា និងអនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិចូលទៅកាន់ដែនដីនេះ»។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់អ្នកសារព័ត៌មាន ៤នាក់ដែលបម្រើការឲ្យប្រព័ន្ធផ្សព្វផ្សាយ Al Jazeera ក្នុងនោះមានរួមទាំងអ្នកឆ្លើយឆ្លងព័ត៌មានទូរទស្សន៍កាតា Anas al-Sharif ក៏ដូចជាអ្នកកាសែតឯករាជ្យ ២នាក់ផងដែរ។ ការវាយប្រហារនោះបានជំរុញឲ្យមានការតវ៉ាជាអន្តរជាតិ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        82
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        127
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm