ប្រទេសហូឡង់ កំពុងបញ្ជូនកងទ័ពចំនួន៣០០នាក់ និងប្រព័ន្ធមីស៊ីលប៉ាទ្រីយ៉ូត ទៅកាន់ប្រទេសប៉ូឡូញ

2025/08/21 11:36:37 pm        106

រដ្ឋមន្ត្រីការពារជាតិហូឡង់ លោក Ruben Brekelmans បាននិយាយថា ប្រទេសរបស់លោកកំពុងបញ្ជូនទាហាន៣០០នាក់ និងប្រព័ន្ធមីស៊ីលការពារដែនអាកាសប៉ាទ្រីយ៉ូត(Patriot) ទៅកាន់ប្រទេសប៉ូឡូញ ដើម្បី «ការពារទឹកដីរបស់សម្ព័ន្ធយោធាណាតូ ការពារការផ្គត់ផ្គង់ដល់អ៊ុយក្រែន និងរារាំងការឈ្លានពានរបស់រុស្ស៊ី»។

សេចក្តីប្រកាសរបស់ប្រទេសហូឡង់កាលពីថ្ងៃពុធ បានធ្វើឡើង ខណៈមន្ត្រីប៉ូឡូញបាននិយាយថា វត្ថុដែលបានធ្លាក់ក្នុងចំការពោតនៅភាគខាងកើតប្រទេសប៉ូឡូញអាចជាយានដ្រូន Shahed កំណែថ្មីរបស់រុស្ស៊ី។ មន្ត្រីម្នាក់ដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ PAP របស់ប្រទេសប៉ូឡូញ បាននិយាយថា ការផ្ទុះចេញពីយានដ្រូនបានបំបែកបង្អួចលំនៅឋានជាច្រើនខ្នងក្នុងភូមិ Osiny ជិតព្រំដែនប្រទេសប៉ូឡូញជាមួយអ៊ុយក្រែន ប៉ុន្តែពុំមានអ្នករងរបួសណាម្នាក់ត្រូវបានរាយការណ៍ឡើយ។

លោក Brekelmans បានប្រាប់ទូរទស្សន៍ NOS របស់ហូឡង់កាលពីថ្ងៃពុធថា ការគាំទ្រផ្នែកយោធាដល់ប្រទេសប៉ូឡូញបានមកជាមួយប្រទេសផ្សេងទៀតដែលផ្តល់ជំនួយស្រដៀងគ្នាដល់ប្រទេសសមាជិកណាតូដែលមានព្រំដែនជាប់អ៊ុយក្រែន។ រដ្ឋមន្ត្រីការពារជាតិហូឡង់ លោក Ruben Brekelmans បានសង្កត់ធ្ងន់ថាប្រព័ន្ធប៉ាទ្រីយ៉ូតនឹងដាក់ឲ្យធ្វើប្រតិបត្តិការនៅក្នុងប្រទេសប៉ូឡូញ រួមជាមួយទាហាន៣០០នាក់ ប៉ុន្តែពុំមែនមានន័យថាប្រទេសហូឡង់ កំពុងដាក់កងទ័ពនៅលើដីអ៊ុយក្រែននោះទេ។ ប្រទេសអាល្លឺម៉ង់បានដាក់ពង្រាយយន្តហោះប្រយុទ្ធ Eurofighter ចំនួនប្រាំគ្រឿងទៅកាន់ប្រទេសប៉ូឡូញកាលពីដើមខែនេះ។ ជាមួយគ្នានេះសារព័ត៌មាន DPA បានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសអាល្លឺម៉ង់ក៏បានបញ្ជូនយន្តហោះចម្បាំង Eurofighter ចំនួនប្រាំគ្រឿង និងទាហានប្រមាណ២៧០នាក់ទៅកាន់ប្រទេសរូម៉ានី ផងដែរ។

អត្ថបទដែលទាក់ទង

លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        19
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        10
កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm