អ៊ុយក្រែនសាកល្បងមីស៊ីលថ្មី ច្រានចោលតួនាទីសន្តិសុខរបស់ចិន និងស្វែងរកជំនួយពីអាមេរិក សម្រាប់មាគ៌ាចូលរួមជាមួយ EU

2025/08/22 12:32:07 am        122

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅថ្ងៃព្រហស្បតិ៍ (ទី២១ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសរបស់លោកបានធ្វើតេស្តដោយជោគជ័យនូវមីស៊ីលតម្រង់គោលដៅរយៈចម្ងាយឆ្ងាយដែលមានសមត្ថភាពវាយប្រហារគោលដៅរហូតដល់ ៣.០០០គីឡូម៉ែត្រ ហើយការផលិតទ្រង់ទ្រាយធំ អាចចាប់ផ្តើមនៅខែកុម្ភៈឆ្នាំក្រោយ។

លោក Zelenskyy បានប្រាប់អ្នកសារព័ត៌មានថា៖ «មីស៊ីលនេះបានឆ្លងកាត់ការសាកល្បងដោយជោគជ័យ។ បច្ចុប្បន្ននេះ វាគឺជាមីស៊ីលដ៏ជោគជ័យបំផុតរបស់យើង ពោលគឺវាអាចហោះបាន ៣.០០០គីឡូម៉ែត្រ ដែលជាចម្ងាយដ៏មានសារៈសំខាន់ណាស់»។

ជាមួយគ្នានេះ លោក Zelenskyy ក៏បានច្រានចោលផងដែរមិនឲ្យមានតួនាទីណាមួយពីប្រទេសចិន ក្នុងការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន បន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ី ដោយចោទប្រកាន់ថា ទីក្រុងប៉េកាំង បានគាំទ្រទីក្រុងមូស្គូ។ 

លើសពីនេះ លោក Zelenskyy បានបញ្ជាក់បន្ថែមថា លោកបានស្នើសុំប្រធានាធិបតីអាមេរិក លោក Donald Trump ឲ្យដាក់សម្ពាធលើប្រទេសហុងគ្រី កុំឲ្យរារាំងដល់ការចរចារបស់អ៊ុយក្រែនជាមួយសហភាពអឺរ៉ុប (EU)។

លោក Zelenskyy បាននិយាយថា៖ «ខ្ញុំបានស្នើទៅលោកប្រធានាធិបតី Trump ថា ទីក្រុង Budapest មិនគួររារាំងការចូលជាសមាជិកសហភាពអឺរ៉ុបរបស់យើងទេ។ លោកប្រធានាធិបតី Trump បានសន្យាថា ក្រុមរបស់លោកនឹងធ្វើការលើបញ្ហានេះ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        62
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        92
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm