រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បូក​បី ប្ដេជ្ញា​រួមគ្នា​ស្ដារ​វិស័យ​ទេសចរណ៍​តំបន់​នេះ​ឡើងវិញ​

2022/01/20 02:17:44 am        731

ភ្នំពេញ៖ រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បូក​បី (​ចិន ជប៉ុន កូរ៉េ​) បាន​ធ្វើការ​ប្ដេជ្ញាចិត្ត​រួមគ្នា នឹង​ស្ដារ​វិស័យ​ទេស ចរណ៍​ក្នុង​តំបន់​នេះ​ឡើងវិញ បន្ទាប់ពី​ត្រូវ​បាន​យាយី​ដោយសារ​បញ្ហា​កូ​វីដ​-១៩​។​

​នៅ​ឯ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១៩ ខែមករា​នេះ រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បូក​បី (​ចិន ជប៉ុន និង​កូរ៉េ​) បាន​បើក​កិច្ចប្រជុំ​របស់​ខ្លួន​លើក​ទី​២១ ដោយ​បាន​ពិភាក្សា​លើ​របៀបវារៈ​មួយ​ចំនួន ដែល​បាន​គ្រោងទុក ពិសេស​ធ្វើការ​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​ស្របគ្នា ដែល​ត្រូវ​អនុវត្ត​រួមគ្នា ដើម្បី​ជំរុញ​ការបើក​ចលនា​ទេសចរណ៍​អាស៊ាន​បូក​បី​ឡើងវិញ ដែលមាន​ការទប់ស្កាត់​បាន​នូវ​ការ​រាតត្បាត​មេរោគ​កូ​វីដ​-១៩​។​

​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា និង​ជា​សហប្រធាន​កិច្ចប្រជុំ​នេះ បាន​ឱ្យដឹងថា កិច្ចប្រជុំ បានធ្វើការ​ពិភាក្សា​យ៉ាង​ផុសផុល និង​បាន​វាយតម្លៃ​ផងដែរ​លើ​លទ្ធផល​ការងារ នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​សហ​ប្រតិបត្តិការ​ទេសចរ​ណ៍​អាស៊ាន​បូក​បី ឆ្នាំ​២០២១-២០២៥ ដែល​ផ្តោតលើ​ចំណុច​សំខាន់​ចំនួន​ពីរ រួមមាន ១. ការស្តារ​វិស័យ​ទេសចរណ៍​ប្រទេស​អាស៊ាន​បូក​បី​ឡើងវិញ និង​២.ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ប្រសើរឡើង សំដៅ​ដល់​ការអភិវឌ្ឍ​ទេសចរណ៍​អាស៊ាន​បូក​បី ប្រកបដោយ​ចីរភាព ការទទួលខុសត្រូវ និង​មាន​ភាព​ធន់​កាន់តែ​ប្រសើរឡើង​។​

​ឯកឧត្តម បាន​បញ្ជាក់ថា រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បូក​បី បាន​សម្ដែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំ ពោះ​ការធ្លាក់ចុះ​ទេសចរ​អន្តរជាតិ ប្រមាណ​៨១.៥​ភាគរយ នៅ​ឆ្នាំ​២០២០ ដែល​បានធ្វើ​ប៉ះពាល់​ដល់​ការ ងារ​រាប់លាន​នាក់ ដោយសារ​ការបិទ​អាជីវកម្ម និង​ការ​រឹតបន្តឹង​ការធ្វើដំណើរ​ជាដើម ហើយ​រដ្ឋមន្ត្រី​ទាំងអស់ បាន​ពិភាក្សា និង​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត ដើម្បី​ជំរុញ​ចលនា​ទេសចរណ៍​ក្នុងប្រទេស​អាស៊ាន​បូក​បី​ឡើងវិញ​។​

​ឯកឧត្តម បានបញ្ជាក់​ទៀតថា នៅ​ចំពោះមុខ​ស្ថានភាព​ដ៏​លំបាក​នេះ រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បូក​បី បាន​ស្វាគមន៍​ដល់​ការចាប់ផ្តើម នៃ​ការបើក​ទេសចរណ៍​អាស៊ាន​ឡើងវិញ និង​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត ដើម្បី​ពិនិត្យ​លទ្ធភាព​ជំរុញ​ទេសចរណ៍​ក្នុង​តំបន់​នេះ ដោយ​តម្កល់​សុវត្ថិភាព និង​សុខុមាលភាព​របស់​ទេស​ចរ​ជា​ចម្បង​។​

​រដ្ឋមន្ត្រី​បូក​បី បាន​សម្តែង​ការកោតសរសើរ​ចំពោះ​កម្ពុជា ដែល​ធ្វើ​ឲ្យ​វេទិកា​ទេសចរណ៍​អាស៊ាន​កើតមានឡើង​ដោយផ្ទាល់​នៅលើ​ទឹកដី​ខេត្ត​ព្រះសីហនុ ក្នុងស្ថានភាព​នៃ​ការរីក​រាល​ជំងឺ​កូ​វីដ​-១៩ និង​ក្នុង​ការដឹកនាំ​រៀបចំ​គោលការណ៍​ណែនាំ​អាស៊ាន ស្តីពី​សុវត្ថិភាព និង​អនាម័យ​សម្រាប់​អ្នកបម្រើ​ការងារ និង​សហគមន៍​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ និង​ឡា​ប៊ែ​ល «​អាស៊ាន​៖ ភាពកក់ក្តៅ និង​សុវត្ថិភាព ASEAN Stamp: Warm & Safe»៕ ​អត្ថបទ​៖ ស៊ុម សុខ​ជា ​

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        399
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        428
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        554

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm