ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ (ទី២១ ខែសីហា) នេះ បានឲ្យដឹងថា កងនាវាប៉ាស៊ីហ្វិករបស់ប្រទេសរុស្ស៊ី បានបាញ់មីស៊ីលតម្រង់គោលដៅ និងប្រឆាំងនាវា ក្នុងអំឡុងពេលធ្វើសមយុទ្ធ នៅសមុទ្រជប៉ុន ដែលក៏មានពាក់ព័ន្ធនឹងយន្តហោះ និងយានដ្រូនផងដែរ។
ក្រសួងបានបញ្ជាក់ថា៖ «មីស៊ីល Kalibr និង Uran ត្រូវបានបាញ់ដោយនាវាចម្បាំង Marshal Shaposhnikov នៅសមុទ្រជប៉ុន ហើយនាវិក បានហាត់សមវាយប្រហារគោលដៅរបស់ពួកគេដោយជោគជ័យ»។
ក្រសួងបានបន្ថែមថា៖ «សមយុទ្ធនេះត្រូវបានធ្វើឡើងដោយនាវាផ្សេង និងនាវានៃកងនាវាចរប៉ាស៊ីហ្វិក ក៏ដូចជាយន្តហោះ និងយានដ្រូនរបស់កងនាវានេះផងដែរ។
ក្រសួងការពារជាតិបានបញ្ចេញវីដេអូនៃនាវាចម្បាំងដែលកំពុងបាញ់មីស៊ីល។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីដើមខែនេះថា ឆន្ទៈកំពុងកើនឡើងនៅក្នុងប្រទេសជប៉ុន ក្នុងការបន្ធូរបន្ថយការសន្យាដែលមានអាយុកាលរាប់ទសវត្សរ៍របស់ខ្លួន ពាក់ព័ន្ធនឹងការមិនផលិត មានជាកម្មសិទ្ធិ ឬព្រមឲ្យមានអាវុធនុយក្លេអ៊ែរ នៅក្នុងទឹកដីរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថា ជា «Three Non-Nuclear Principles» (គោលការណ៍មិនមានអាវុធនុយក្លេអ៊ែរ ៣ចំណុច)៕