គីរីវង់​បង្ហាញ​គ្រូបង្វឹក​ថ្មី​សញ្ជាតិ​អេ​ស្ប៉ា​ញកាន់​សញ្ញាបត្រ UEFA Pro License

2022/01/20 05:12:45 pm        141

បាល់ទាត់៖ ​ក្លិប​គិរីវង់​សុខ​សែន​ជ័យបានប្រកាស​តែងតាំង​គ្រូបង្វឹក​ថ្មី ជំនួស​កៅអី​អតីត​គ្រូបង្វឹក​ជនជាតិ​ថៃ​លោក Ekapob Putisai ជា​ផ្លូវការ​ហើយគឺ​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​លោក Manuel Retamero ដែល​កាន់​សញ្ញាបត្រ​កម្រិត UEFA Pro License។​ ​នេះ​គឺជា​ផ្លាស់ប្ដូរ​ថ្មី​មួយទៀត​របស់​ក្រុម​មាន់គក់​គិរីវង់ បន្ទាប់ពី​ក្លិប​បានធ្វើ​ការរុះរើ​ទ្រង់ទ្រាយ​ធំ ទាំង​គ្រូបង្វឹក និង​កីឡាករដើម្បី​រៀបចំ និង​ត្រៀម​រដូវ​កាល​ថ្មីដែលជា​ការប្រកួត​ដ៏​តានតឹង ក្រោយ​ក្រុមហ៊ុន​លី​គ​បាល់ទាត់​កម្ពុជាកាត់​សល់​ក្រុម​ខ្លាំងៗត្រឹម ៨​ក្រុមដើម្បី​បន្ដ​លេង​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២២។​

​លោក Manuel Retamero មាន​បទពិសោធន៍​ជោគជ័យ​លើ​សមរភូមិ​វាលស្មៅក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ផង និង​ជា​កីឡាករ​ផង។ ជាក់ស្ដែង​រយៈពេល ១៨​ឆ្នាំ​ចុងក្រោយលោក​បាន​ដឹកនាំ​ក្រុម និង​ថ្នាល​យុវជននៅតាម​បណ្ដា​ប្រទេស​ជាច្រើន ក្នុងនាម​ជា​គ្រូបង្វឹក និង​ជា​នាយ​បច្ចេកទេស ដូចជា​បា​រ៉ែ​ន អា​មេ​រិ​ក ឥណ្ឌា និង​ម៉ុង​ហ្គោ​លី​ជាដើម​។​ ​ប៉ុន្ដែ​មុន​វិវឌ្ឍន៍​ខ្លួន​ក្លាយជា​គ្រូបង្វឹក លោក​ក៏​ធ្លាប់​ចំណាយពេល ១៧​ឆ្នាំជា​កីឡាករ​ផងដែរក្នុងនោះ​លោក​ក៏​ធ្លាប់​ចំណាយពេល​ច្រើនជាង ៧​ឆ្នាំ​ជាមួយ​ក្លិប​អាជីព Real Valladolid C.F. S.A.D ពិសេស​លោក​ក៏​ធ្លាប់​រួមចំណែក​ជួយ​ក្រុម Aizawl FC នៃ​លី​គ​កំពូល​ឥណ្ឌាគ្រង​ជើងឯក​ពានរង្វាន់ Hero I-League និង​ជួយ​ឲ្យ​ក្រុម Ulaanbaatar ​គ្រង​ជើងឯក​ពាន Mongolia Super Cup ទៀតផង។​

​ជាមួយ​វត្តមាន​របស់​គ្រូបង្វឹក​វ័យ ៤៧​ឆ្នាំ​រូបនេះបានធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​ជាខ្លាំង ចំពោះ​ក្រុម​គិរីវង់​សុខ​សែន​ជ័យដែល​បាន​នឹង​កំពុង​ត្រៀមខ្លួន​យ៉ាង​ល្អ ក្នុង​ដំណើរ​ឆ្ពោះទៅរក​ការប្រកួតប្រជែង​កម្រិត​ខ្ពស់​មួយកម្រិត​ទៀត ក្នុង​ក្របខណ្ឌ​លី​គ​រដូវ​កាល​ថ្មី បន្ទាប់ពី​ក្រុមហ៊ុន​លី​គ​បាល់ទាត់​កម្ពុជាបានធ្វើ​កំណែទម្រង់​ជាច្រើន ពិសេស​បេក្ខភាព​ទាំង ៨​ក្រុមសុទ្ធសឹងតែ​ជា​ក្រុម​ខ្លាំងៗ​តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        135
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        146
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm