ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ ដើម្បី​កុមារ​ថ្កោលទោស​ចំពោះ​អ្នកធ្វើ​ឲ្យ​កុមារ​កំព្រា​ម្នាក់​ស្លាប់

2021/04/27 09:59:58 am        1.7 K


ភ្នំពេញ ៖ គណៈកម្មការ​ការពារ​កុមារ​ថ្នាក់ជាតិ​ នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​ (​ក​.​ជ​.​ក​.) បាន​ថ្កោលទោស ជនសង្ស័យ​ពីររូប ​ដែល​បាន​ប្រើប្រាស់​អាវុធ​បាញ់​សត្វ ​បណ្តាល​ឲ្យ​បាត់បង់​អាយុជីវិត​ក្មេងប្រុស​កំព្រា​ស្លូត ត្រង់​ម្នាក់ ដែល​កំពុង​ស្នាក់នៅ​ក្នុង​មណ្ឌល​អង្គការ​សង្គ្រោះ​ជន​អស់សង្ឃឹម ​នៅ​ខណ្ឌ​កំពូល ​រាជធានី​ភ្នំពេញ ​កាលពីពេល​ថ្មីៗ​នេះ​។


យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​គណៈកម្មការ​ការពារ​កុមារ​ថ្នាក់ជាតិ ​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ ​នៅ​ថ្ងៃទី​១១​ ខែមីនា នេះ ​បាន​លើក​ឡើងថា​ គណៈកម្មការ​ការពារ​កុមារ​ថ្នាក់ជាតិ ក៏​ដូចជា​សាធារណជន​ទូទៅ «​ពិតជា​មាន​ក្តី​រន្ធត់ តក់ស្លុត​ឥតឧបមា ​និង​មានការ​អាណិត​អាសូ​រយ៉ា​ង​ក្រៃលែង ចំពោះ ​កុមារកំព្រា​ដ៏​កំសត់​ម្នាក់ ​ដែល​បាន​ទទួល​រងគ្រោះ​បាត់បង់​ជីវិត​យ៉ាង​អាណោច​អាធ័ម សោកសៅ ​និង​ខ្លោច ផ្សារ​បំផុត ដោយ​ទង្វើ​ខ្វះ​ការប្រុងប្រយ័ត្ន ​ដែល​ជនសង្ស័យ​ពីរ​នាក់ ​បាន​ប្រើប្រាស់​អាវុធ​ជា​ឧបករណ៍​កម្សាន្ត និង​បានធ្វើការ​ថ្កោលទោស​ចំពោះ​ទង្វើ​មិន​ទទួល​ខុស​ត្រូវ​របស់​ជន​សង្ស័យ​ទាំងពីរ ​ដែល​បណ្តាល​ឲ្យ​បាត់ បង់ជីវិត​ក្មេង​ប្រុស​កំព្រា​ស្លូតត្រង់​មួយរូប​។


សេចក្ដីថ្លែងការណ៍ បាន​បញ្ជាក់ថា ​គណៈកម្មការ​ការពារ​កុមារ​ថ្នាក់ជាតិ​ នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ បាន​ថ្លែង​កោតសរសើរ ចំពោះ​សមត្ថកិច្ច​ជំនាញ និង​តុលាការ ​ដែល​បាន​ចាត់វិធានការ​យ៉ាង​ក្តៅ ​គគុក ​និង​ទាន់​ពេលវេលា​ ចំពោះ​ករណី​ស្លាប់​បាត់​បង់ជីវិត​កុមារា សារឿន ប៊ុន​ថា ​អាយុ​១៤​ឆ្នាំ ជា​សិស្ស ​នៃ អនុវិទ្យាល័យ​បែក​ចាន​ ស្នាក់នៅ​អង្គការ​សង្គ្រោះ​ជន​​រស់​សង្ឃឹម ដែល​ករណីនេះ បាន​កើតឡើង​នៅក្នុង ​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃទី​០៦ ​ខែមីនា នេះ ​ហើយ​ជាមួយ​គ្នានេះដែរ កម្លាំង​សមត្ថកិច្ច ក៏បាន ​ឃាត់ខ្លួន​ជនសង្ស័យ​ពីររូប ​ព្រមទាំង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ​ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។


យ៉ាងណាក៏ដោយ ពាក់ព័ន្ធ​នឹង​ករណី​នេះដែរ ​គណៈកម្មការ​ការពារ​កុមារ​ថ្នាក់ជាតិ នៃ​ក្រុមប្រឹក្សា ជាតិ​កម្ពុជា​ដើម្បី​កុមារ ​ក៏បាន​អំពាវនាវ និង​សំណូមពរ​ដល់​ស្ថាប័ន​តុលាការ ​បន្តធ្វើ​ការស៊ើបអង្កេត និង​ផ្ដន្ទាទោស​កម្រិត​អតិបរមា (​ស្ថាន​ទម្ងន់​ទោស​លើ​ជនសង្ស័យ ដោយ​គ្មាន​ការលើកលែង​) ដើម្បី​កុំ​ឲ្យ​ទង្វើ​បែប ​នេះ​កើតមាន​ក្នុង​សង្គម​ខ្មែរ​បន្តទៀត​៕


​អត្ថបទ​៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        169
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm