ម្ចាស់​មេដាយ​មាស​កីឡា​អាស៊ី សាលី អ៊ូ​មើ​ត ត្រូវ​សម្រាក ៣​ខែ​ក្រោយ​វះកាត់​ឆ្អឹងខ្នង​

2022/01/20 05:21:10 pm        1.0 K

​​ម៉ូតូ​ទឹក៖ កីឡាករ​ម៉ូតូ​ទឹក​ជម្រើស​ជាតិ​កម្ពុជា និង​ជា​ម្ចាស់​មេដាយ​មាស​កីឡា​អាស៊ី សាលី អ៊ូ​មើ​ត បាន​ធ្វើ​ការវះកាត់​ឆ្អឹងខ្នង​ដោយ​ជោគជ័យ​ហើយនៅ​មន្ទីរពេទ្យ​មួយ​នា​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ហើយ​ត្រូវ​សម្រាក​ព្យាបាល​រយៈពេល ៣​ខែទើប​អាច​ហ្វឹកហាត់ និង​ប្រកួត​វិញ​បាន។​

​សាលី អ៊ូ​មើ​ត បាន​បញ្ជាក់ថា ខ្លួន​ពិតជា​រីករាយដែល​ការវះកាត់​ទទួលបាន​ជោគជ័យ ដើម្បី​បន្ដ​ក្ដី​ស្រ​ម៉ៃ​របស់ខ្លួនក្នុងការ​ត្រៀមខ្លួន​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា ដែល​ខ្លួន​មាន​មហិច្ឆតា​ចង់​ដណ្ដើម​មេដាយមាស​ជូន​ជាតិ មុននឹង​ខ្លួន​ចូលនិវត្តន៍​ពី​អាជីព​កីឡា​មួយ​នេះ។​ ​កីឡាករ​មាន​ដើមកំណើត​ពី​ខេត្ត​ត្បូងឃ្មុំ​ដដែល​បន្ដថា ការវះកាត់​នេះចំណាយ​ថវិកា​ប្រមាណ ១៥,០០០​ដុល្លារ ដោយ​មិន​រាប់បញ្ចូល​សេវាកម្ម​ផ្សេងៗ។ ប៉ុន្ដែ​ការចំណាយ​ទាំងអស់រ៉ាប់រង​ដោយ​ម្ចាស់​ក្លិប​របស់ខ្លួនគឺ​លោក Karl Heinrich Knauf ម្ចាស់​ក្លិប Flamingo Jet Ski Team នៅ​ប្រទេស​ថៃ។​

​អ៊ូ​មើ​ត បាន​ប្ដេជ្ញាចិត្ត​ថា បន្ទាប់ពី​ជាសះស្បើយ​ពីរ​បួស ខ្លួន​នឹង​ព្យាយាម​ហ្វឹកហាត់ និង​ពង្រឹងសមត្ថភាពដើម្បី​បន្ដ​ចូលរួម​ការប្រកួត​អន្ដរជាតិ​នានា និង​ដណ្ដើម​មេដាយ​ជូន​ជាតិ ពិសេស​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា គឺ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ តែម្ដង។​ ​គួរ​ដឹងថា សាលី អ៊ូ​មើ​ត បាន​រងរបួស​ប្រេះ​ឆ្អឹងខ្នងក្រោយ​ប៉ះទង្គិច​ជាមួយ​កីឡាករ កៃ វ៉ាន់​ស៊ី​ដែន អំឡុងពេល​ហ្វឹកហាត់ ។ ប៉ុន្ដែ​ភ្លាមៗខ្លួន​មិនបាន​ដឹង​នោះទេ ទើបតែ​ថ្មីៗរូបគេ​បាន​ទៅពិនិត្យ និង​រកឃើញ ហើយ​ត្រូវបាន​វេជ្ជបណ្ឌិត​តម្រូវ​ឲ្យ​ធ្វើការ​វះកាត់​បន្ទាន់ ។ ការណ៍​នេះហើយទើប​ធ្វើ​ឲ្យ​កីឡាករ​ខ្មែរ​-​ឥស្លាម​រូបនេះបាន​ខកខាន​ចូលរួម​ប្រកួត​ពានរង្វាន់​ពិភពលោក នៅ​ប្រទេស​ថៃកាលពី​សប្ដាហ៍​កន្លងទៅ​៕

​អត្ថបទ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        146
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        157
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm