លោក Trump កំណត់ពេលពីរសប្ដាហ៍ដើម្បីវាយតម្លៃកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន

2025/08/22 09:38:45 pm        109

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (២១ សីហា) បានកំណត់ពេល ២សប្តាហ៍ សម្រាប់ការវាយតម្លៃលើកិច្ចចរចាសន្តិភាពរវាងភាគីជម្លោះរុស្ស៊ី និងអ៊ុយក្រែន ខណៈលោកខិតខំបង្កើនកិច្ចប្រឹងប្រែងចរចាបញ្ចប់សង្គ្រាមដ៏បង្ហូរឈាមជាង ៣ឆ្នាំកន្លះមកនេះឱ្យបានឆាប់រហ័ស។

ថ្លែងក្នុងបទសម្ភាសន៍តាមទូរសព្ទរបស់ប្រព័ន្ធផ្សព្វផ្សាយ Newsmax នៅពេលត្រូវសាកសួរពីឱកាសនៃកិច្ចព្រមព្រៀងសន្តិភាព លោក Trump បានប្រាប់ពីគំនិតរបស់លោកថា "អាចក្នុងរយៈពេលពីរសប្តាហ៍ គ្រប់គ្នានឹងដឹងហើយពីលទ្ធផល"។ លោក Trump មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ គ្រាន់តែថា "បន្ទាប់ពីនោះ លោកនឹងត្រូវប្រើវិធីផ្សេងទៀត"។

លោក Trump បានសន្យាក្នុងអំឡុងពេលបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ថានឹងបញ្ចប់សង្រ្គាមនេះក្នុងពេល ១ថ្ងៃប៉ុណ្ណោះ តែរហូតមកដល់ពេលនេះ មិនទាន់មានផ្លែផ្កាសំខាន់ៗសម្រេចបាននៅឡើយ ជាង ៣ឆ្នាំចាប់តាំងពីប្រតិបត្តិការយោធារបស់រុស្ស៊ី លើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីថ្ងៃទី២១ ខែសីហា បានចោទរុស្ស៊ី ថា "ព្យាយាមជៀសវាងពីភាពចាំបាច់ដើម្បីជួបពិភាក្សា" ហើយថា រុស្ស៊ីមិនចង់បញ្ចប់សង្គ្រាមនោះទេ។ ចំណែករុស្ស៊ីវិញនិយាយថា អ៊ុយក្រែនហាក់មិនចាប់អារម្មណ៍លើសន្តិភាព "រយៈពេលវែង" ទាល់តែសោះ ដោយចោទទីក្រុងគីវ វិញថាចង់បានការធានាសន្តិសុខមិនស្របគ្នានឹងការទាមទាររបស់រុស្ស៊ី៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        228
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        270
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        249

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm