សមាគមអភិវឌ្ឍន៍សង្គមខ្មែរ សហការជាមួយដៃគូក្នុងស្រុក ចូលរួមលើកកម្ពស់ផលិតផលខ្មែរ

2025/08/22 09:38:53 pm        263

ភ្នំពេញ ៖ សមាគមអភិវឌ្ឍន៍សង្គមខ្មែរ សហការជាមួយម្ចាស់ផលិតកម្ម សិប្បកម្ម ជំរុញការផ្សព្វផ្សាយ និងការប្រើប្រាស់ផលិតផលខ្មែរ ដើម្បី លើកកម្ពស់ផលិតផលក្នុងស្រុក ការបង្កើតការងារ និងប្រាក់ចំណូលក្នុងគ្រួសារ ដើម្បីជំរុញឱ្យចលនាសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធកាន់ តែរឹងមាំ។

​ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងនៅក្នុងកិច្ចប្រជុំលើកទី២៩ ស្តីពីជំនួបថ្នាក់ដឹកនាំ និងសមាជិក-សមាជិការ នៃសមាគមអភិវឌ្ឍន៍សង្គមខ្មែរ និងការចុះអនុស្សារណៈយោគយល់គ្នា ជាមួយសហគ្រាសក្នុងស្រុក នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៥ នេះថា បន្ទាប់ពីប្រទេសទទួលបាននូវសុខសន្តិភាព ឃើញថា ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗសម្រាប់ជាតិ បានកើតឡើងយ៉ាងឆាប់រហ័ស បានធ្វើសេដ្ឋកិច្ចកម្ពុជារឹងមាំជាបណ្តើរៗ, ប្រជាពលរដ្ឋក៏ទទួលបានការសិក្សា, ការអភិវឌ្ឍចំណេះ-ជំនាញ, តាមរយៈគ្រប់រូបភាព ខណៈរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការកែលម្អជីវភាពប្រជាជន ក្នុងនោះបាន ធ្វើឱ្យសិប្បកម្ម សហគ្រាសតូច-ធំក្នុងស្រុក បានកើតឡើងព្រោងព្រាត ដោយបានបង្កើតនូវជម្រើសលើទីផ្សារកាន់តែសម្បូរបែប។

 ឯកឧត្តម បន្តថា ជាក់ស្តែងតាមរយៈនៃកិច្ចសហការជាមួយដៃគូផលិតកម្ម សិប្បកម្មក្នុងស្រុក របស់សមាគមអភិវឌ្ឍន៍ សង្គមខ្មែរ និងផ្សារសមាគមខ្មែរ ពិតជាមានសារៈសំខាន់ណាស់ ក្នុងគោលបំណងដើម្បីចូលរួមលើកកម្ពស់ផលិតផលខ្មែរ លើ សមត្ថភាពការផលិត កែច្នៃ និងការផ្គត់ផ្គង់ចូលទីផ្សារទាំងក្នុងនិងក្រៅស្រុក ក្នុងគោលដៅជំរុញធ្វើពិពិធកម្មមុខបរ ការរកស៊ីទទួល ទានរបស់បងប្អូនម្ចាស់អាជីវកម្មឱ្យកាន់តែទូលំទូលាយ និងមានជម្រើសច្រើនសម្រាប់បរិបថសេដ្ឋកិច្ចថ្មីរបស់កម្ពុជា។

ជុំវិញទីផ្សារចែកចាយផលិតផលនេះ, ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ លើកឡើងបន្ថែមថា បន្ទាប់ពីមានជម្លោះនៅតាមព្រំដែន បានធ្វើឱ្យ ប្រជាជនខ្មែរជួបការលំបាកជាច្រើនដូចជា ប្រជាពលករខ្មែរជិត ១ លាននាក់ បានវិលត្រឡប់មកប្រទេសជាតិដោយសារការភ័យខ្លាច, ចំណែកប្រជាពលរដ្ឋនៅតាមព្រំដែន បានភៀសសឹកមកនៅតំបន់សុវត្ថិភាព ជាពិសេសហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅតាមព្រំដែន បានរងនូវការខូចខាតជាដើម ដែលបញ្ហានេះ ឃើញថា, ប្រជាពលរដ្ឋកម្ពុជាបានបង្ហាញនៅក្នុងបណ្តាញសង្គម (គាំទ្រផលិតផល ជាតិ)។ ឯកឧត្តម សង្កត់ធ្ងន់ថា កម្ពុជាមិនរើសអើងទំនិញប្រទេសណាមួយឡើយ ហើយកម្ពុជាក៏មិនហាមឃាត់ការនាំចូលទំនិញ និងក៏មិនចង្អៀតចង្អល់ប្រើប្រាស់ផលិតគេនោះដែរ។ បញ្ហានេះ, ការប្រើប្រាស់ផលិតផលក្នុងស្រុករបស់បងប្អូន គឺជាការគាំទ្រដល់ការ ចំណាក់ស្រុករបស់ប្រជាពលរដ្ឋយើង តាមរយៈការទទួលបានការងារធ្វើ, បង្កើតប្រាក់ចំណូលទាំងអស់គ្នានៅក្នុងស្រុក ដើម្បីធ្វើឱ្យ ចរន្តរសេដ្ឋកិច្ចជាតិដើរឆ្ពោះទៅឥតឈប់ឈរ៕

 អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        204
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm