កងយោធពល​ខេមរភូមិន្ទនាំយក Takumu Nishihara មក​ពង្រឹង​តំបន់​ប្រយុទ្ធ​វិញ​

2022/01/20 05:33:10 pm        102

​បាល់ទាត់៖ សមាគម​កីឡាបាល់ទាត់​កងយោធពល​ខេមរភូមិន្ទ បានប្រកាស​ចុះ​កុងត្រា​ជាថ្មី​ជាមួយ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ជប៉ុន Takumu Nishihara ដើម្បី​ត្រៀម​រដូវ​កាល​ថ្មីឆ្នាំ​២០២២ ខាងមុខ។​ ​អតីត​ខ្សែប្រយុទ្ធ​ក្លិប Young Elephants នៃ​លី​គ​កំពូល​ឡាវ​រូបនេះធ្លាប់បាន​ចុះ​កុងត្រា​ ជាមួយ​ក្រុម​កងយោធពល​ខេមរភូមិន្ទ​ម្ដង​រួចមកហើយកាលពីដើមឆ្នាំ​២០២១ តែ​ក្រោយ​ហ្វឹកហាត់ និង​ប្រកួត Pre-Season បាន​ជាង ១ខែ​កន្លះកីឡាករ​វ័យ ២៩​ឆ្នាំ​រូបនេះក៏ត្រូវ​បាន​ក្លិប​សម្រេច​ប្រកាស​ចែកផ្លូវ​ភ្លាមៗ ក្រោម​មូលហេតុ​រូបគេបាន​រងរបួស​ដាច់​ស​រ​សៃ​ពួរ​ជ​ង្គ​ង់​(ACL)។​

​រយៈពេល ១​រដូវ​កាលក្រោយ​ចាក​ចេញពី​ប្រទេស​កម្ពុជា Takumu Nishihara បាន​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ ហើយ​បានធ្វើ​ការវះកាត់​ដើមខែ​មេសា។ បន្ទាប់ពី​សម្រាក​ព្យាបាល​ប្រមាណ ៧​ខែរូបគេ​ក៏បាន​អះអាង​បានជា​សះស្បើយ ១០០% តែ​ពុំទាន់​មាន​ក្លិប​ណា​នោះទេរហូតដល់​ថ្ងៃទី​១៩ ខែមករា​ម្សិលមិញ ក៏ត្រូវ​បាន​ក្រុម​សមាជិក​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា ប្រកាស​ពី​ការ​ត្រឡប់​ជាថ្មី​តែម្ដង។​ ​នេះ​គឺជា​កីឡាករ​បរទេស​ចំណូល​ថ្មី​ដំបូង ដែល​ក្រុម​កងយោធពល​ខេមរភូមិន្ទបាន​នាំចូល​ត្រៀម​រដូវ​កាល​ថ្មី ហើយក៏​ជា​កីឡាករ​បរទេស​ទី​២ ផងដែរបន្ទាប់ពី​ក្លិប​បន្ដ​កុងត្រា​ជាមួយ​ខ្សែបម្រើ​ជប៉ុន Yuta Kikuchi ស្របពេល​ចែកផ្លូវ​ជាមួយ​កីឡាករ​បរទេស ៤​រូបក្រោយ​ចប់​រដូវ​កាល​ឆ្នាំ​២០២១ រួមមាន​កីឡាករ Romario, Rio Sakuma, Chan Youngha និង​កិ​ឡាករ Timothy។​

​ក្រៅពីនេះក្លិប​ក៏បាន​ស្វាគមន៍​ការ​ត្រឡប់​របស់​អ្នកចាំទី អ៊ុំ វិចិត្រ ក្រោយ​ផ្ទេរ​ទៅ​ក្លិប​ភ្នំពេញ​ក្រោ​នក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង ១​រដូវ​កាល ក៏ដូចជា​ការប្រកាស​តែងតាំង​លោក ទេព ឡុង​រចនា ជា​អ្នកចាត់ការ​ក្រុម ក្រោយ​ការចាកចេញ​របស់​អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក Lee Tae Hoon ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm