ទីភ្នាក់ងារUNចំនួន ២៥ នឹងបន្តប្រតិបត្តិការ នៅក្នុងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីអាណត្តិរបស់UNAMI ត្រូវបញ្ចប់

2025/08/22 10:01:38 pm        590

មន្ត្រីជាន់ខ្ពស់UN បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន ២៥ និងអង្គការនានា នឹងបន្តការងាររបស់ពួកគេ នៅក្នុងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីការបញ្ចប់នៃបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់អ៊ីរ៉ាក់ (UNAMI)។

លោក Mohamed Al Hassan តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំប្រទេសអ៊ីរ៉ាក់ និងជាប្រធាន UNAMI បានប្រាប់ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ាក់ផ្លូវការ (INA) ថា៖«មានតែអាណត្តិរបស់UNAMI ប៉ុណ្ណោះ ដែលនឹងបញ្ចប់ ខណៈដែលការងាររបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេស អ៊ីរ៉ាក់ នឹងបន្ត ដរាបណាអ៊ីរ៉ាក់យល់ថា វាមានភាពចាំបាច់នោះ»។

លោក Al Hassan បានប្រាប់សារព័ត៌មាន INA ថា អង្គការសហប្រជាជាតិ នឹងបន្តបម្រើប្រជាជនអ៊ីរ៉ាក់ និងគាំទ្រផ្លូវសុវត្ថិភាព និងនិរន្តរភាព ឆ្ពោះទៅរកភាពបើកចំហ លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍជាតិ។

នៅខែឧសភា ឆ្នាំ ២០២៤ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសម្រេចជាឯកច្ឆន្ទ ក្នុងការបន្តអាណត្តិរបស់ UNAMI សម្រាប់រយៈពេល ១៩ខែចុងក្រោយ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ បន្ទាប់ពីនោះ បេសកកម្មនេះ នឹងបញ្ឈប់ការងារ និងប្រតិបត្តិការទាំងអស់។

UNAMI គឺជាបេសកកម្មនយោបាយ ដែលត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាសន្តិសុខ ក្នុងឆ្នាំ ២០០៣ តាមសំណើរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ បន្ទាប់ពីមានការលុកលុយដោយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអា មេរិក។ អាណត្តិចម្បងរបស់ UNAMI គឺការផ្តល់ការណែនាំ ការគាំទ្រ និងជំនួយដល់រដ្ឋាភិបាល និងប្រជាជនអ៊ីរ៉ាក់ ក្នុងវិស័យផ្សេងៗ។




អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        48
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        37
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm