មនី្ទរវប្បធម៌ខេត្តកំពង់ឆ្នាំង ចុះផ្ទៀងផ្ទាត់និងធ្វើបច្ចុប្បន្នភាពវត្ថុបុរាណក្រៅឃ្លាំង នៅក្នុងទីតាំងប្រាសាទកំពង់ព្រះ

2025/08/23 01:47:52 am        142

ភ្នំពេញ ៖ លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានដឹកនាំមន្រ្តីជំនាញនៃការិយាល័យសារមន្ទីរ ការិយាល័យសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម ចុះផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពវត្ថុបុរាណក្រៅឃ្លាំង នៅក្នុងទីតាំងប្រាសាទកំពង់ព្រះ ដែលស្ថិតនៅក្នុងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង, នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ។ 

កិច្ចការនេះ ក៏មានការនិមន្ត និងអញ្ជើញចូលរួមសហការពីសំណាក់ព្រះចៅអធិការវត្ត លោកអភិបាលរងស្រុកបរិបូណ៌ លោកមេឃុំឆ្នុកទ្រូ កងកម្លាំងទាំងបី អាចារ្យគណៈកម្មការវត្ត និងអាជ្ញាធរមូលដ្ឋាន។

លោក ប៊ុនថន សុខាណារិទ្ធ បានបញ្ជាក់ថា ការចុះបញ្ជីវត្ថុបុរាណក្រៅឃ្លាំង គឺដើម្បីកំណត់បាននូវអត្តសញ្ញាណ ការអភិរក្ស ការគ្រប់គ្រង និងជាមូលដ្ឋានដ៏សំខាន់ក្នុងការទាមទាវត្ថុបុរាណដែលត្រូវបាននាំចេញពីប្រទេសកម្ពុជា ដោយខុសច្បាប់ត្រឡប់មកវិញ។ ដោយសង្កេតឃើញថា មានវត្ថុបុរាណជាផ្តែរប្រាសាទចំនួន២ដុំ ស្ថិតនៅក្បែរតួប្រាសាទកំពង់ព្រះ មានស្ថានភាពបែកបាក់ ផុយ និងរបេះក្បាច់ជាច្រើន មិនមានការថែរក្សាត្រឹមត្រូវ និងម្យ៉ាងទៀតប្រឈមនឹងហានិភ័យនៃការបាត់បង់នោះ ទើបនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានដឹកនាំមន្រ្តីជំនាញ ចុះសហការជាមួយព្រះចៅអធិការ អាចារ្យគណៈកម្មការវត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានចុះប្រមូលវត្ថុសិល្បៈជាផ្តែរប្រាសាទយកមកថែរក្សា និងជួសជុលនៅក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង ដើម្បីដាក់តាំងបង្ហាញជូនដល់សាធារណជន និងអ្នកស្រាវជ្រាវ បានទស្សនា និងសិក្សាស្វែងយល់ពីបន្ថែមវត្ថុសិល្បៈទាំងនោះ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        82
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        141
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        253

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm