អ៊ីតាលីចាប់ខ្លួនបុរសជនជាតិអ៊ុយក្រែនម្នាក់ដែលជាប់ពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញបំពង់បង្ហូរប្រេង Nord Stream

2025/08/23 02:18:04 am        113

ការិយាល័យអគ្គរដ្ឋអាជ្ញាសាធារណៈសហព័ន្ធអាល្លឺម៉ង់ បាននិយាយថា បុរសជនជាតិអ៊ុយក្រែនម្នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសអ៊ីតាលី ដោយសង្ស័យថា មានជាប់ពាក់ព័ន្ធក្នុងការបំផ្លិចបំផ្លាញបំពង់បង្ហូរប្រេង Nord Stream និង Nord Stream 2 ។

យោងតាមការិយាល័យនេះ  នៅយប់ថ្ងៃទី២១ ខែសីហាឆ្នាំ ២០២៥ ដោយផ្អែកលើដីកាចាប់ខ្លួនអឺរ៉ុបដែលចេញដោយចៅក្រមស៊ើបអង្កេតនៃតុលាការសហព័ន្ធ នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ ពលរដ្ឋអ៊ុយក្រែនឈ្មោះ Sergey K. ត្រូវបានចាប់ខ្លួនដោយកងកម្លាំងនគរបាលជាតិ ក្នុងប្រតិបត្តិការរួមគ្នាជាមួយសេវាកម្មសហប្រតិបត្តិការនគរបាលអន្តរជាតិ នៅក្នុងខេត្ត Rimini របស់ប្រទេសអ៊ីតាលី»។ សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា បុរសនេះ «ត្រូវបានគេសង្ស័យថា មានការជាប់ព័ន្ធក្នុងការរៀបចំការបំផ្ទុះ និងការបំផ្លិចបំផ្លាញដោយខុសច្បាប់»។

តុលាការអាល្លឺម៉ង់ បាននិយាយថា Sergey K. គឺជាផ្នែកមួយនៃក្រុមបុគ្គលដែលបានបង្កៃឧបករណ៍ផ្ទុះនៅលើបំពង់បង្ហូរឧស្ម័ន Nord Stream និង Nord Stream 2 នៅជិតកោះ Bornholm ក្នុងខែកញ្ញា ឆ្នាំ ២០២២»។ ទីភ្នាក់ងារនេះ បាននិយាយថា៖«អ្នកជាប់ឃុំត្រូវបានសង្ស័យថា ជាអ្នកសម្របសម្រួលមួយនៃប្រតិបត្តិការនេះ។ បុរសនេះ និងបក្ខពួករបស់ខ្លួន បានប្រើប្រាស់ទូកក្ដោង ដែលបានចាកចេញពីទីក្រុង Rostock ជាមធ្យោបាយដឹកជញ្ជូន»។

យោងតាមការិយាល័យរដ្ឋអាជ្ញា ទូកនេះ ត្រូវបានជួលពីក្រុមហ៊ុនអាល្លឺម៉ង់ដោយអ្នកសម្របសម្រួលដែលបានប្រើឯកសារអត្តសញ្ញាណក្លែងក្លាយ។ ការិយាល័យរដ្ឋអាជ្ញាអាល្លឺម៉ង់ បានកត់សម្គាល់ថា៖«គ្រឿងផ្ទុះនោះ បានបំផ្ទុះ នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២២។ ជាលទ្ធផលនៃការផ្ទុះនោះ បំពង់បង្ហូរឧស្ម័នទាំងពីរ ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ»។ ពួកគេក៏បាននិយាយផងដែរថា បុរសនេះ នឹងបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបអង្កេតរបស់តុលាការសហព័ន្ធ បន្ទាប់ពីការធ្វើបត្យាប័នពីប្រទេសអ៊ីតាលី។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        92
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        81
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm