អ៊ីស្រាអែល ទំនងជាមិនអាចកម្ចាត់ក្រុមហាម៉ាសដោយកម្លាំងបានទេ

2025/08/23 02:24:26 am        90

លោក Sun Degang នាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាមជ្ឈិមបូព៌ានៃសាកលវិទ្យាល័យ Fudan បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS នៅក្នុងបទសម្ភាសន៍មួយថា អ៊ីស្រាអែលទំនងជាមិនអាចកម្ទេច ចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសបានទេ ដោយសារក្រុមនេះ មានមនោគមន៍វិជ្ជារបស់ខ្លួន។  

សាស្ត្រាចារ្យរូបនេះ បាននិយាយថា៖«ការកាន់កាប់របស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្ទ្រីប នឹងបង្កើនសម្ពាធយោធាលើក្រុមហាម៉ាស ប៉ុន្តែក្រុមនេះ គឺជាអង្គការយោធា និងមានមនោគមន៍វិជ្ជារបស់ខ្លួន ដូច្នេះការបង្រ្កាបដោយយោធា ទំនងជាមិនមានប្រសិទ្ធភាពទេ»។

ទោះបីជាមានការតស៊ូក្នុងប្រទេស និងអន្តរជាតិក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កំពុងព្យាយាមគ្រប់គ្រងតំបន់ហ្កាហ្សា ដើម្បីបង្ខំក្រុមហាម៉ាសឲ្យទម្លាក់អាវុធ និងដោះលែងចំណាប់ថ្នូរ។ អ្នកជំនាញរូបនេះ បាននិយាយថា លោក ណេតាន់យ៉ាហ៊ូ មានបំណងពង្រឹងរដ្ឋាភិបាលចម្រុះស្តាំនិយមនេះ។

លោកសាស្ត្រាចារ្យ បានកត់សម្គាល់ថា៖«អ៊ីស្រាអែល នឹងវាយលុកតំបន់ហ្កាហ្សាពីភាគខាងជើង ទៅភាគខាងត្បូង ដោយរំកិលបន្តិចម្តងៗ ពីការដាក់បញ្ចូលផ្នែកខ្លះ ទៅក្នុងគ្រប់គ្រងពេញលេញ ហើយនៅទីបំផុតសម្រេចបាននូវក្តីសុបិនដ៏ធំធេងរបស់អ៊ីស្រាអែល»។ «សកម្មភាពយោធារបស់អ៊ីស្រាអែលនៅហ្កាហ្សា ទំនងជាបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពចំណាប់ខ្មាំងអ៊ីស្រាអែល និងបង្ខំឲ្យជនស៊ីវិលហ្កាហ្សា ផ្លាស់ទីទៅភាគខាងត្បូង ដែលនឹងធ្វើឲ្យវិបត្តិមនុស្សធម៌កាន់តែអាក្រក់ឡើងៗ»។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        107
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        145
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm