រុស្ស៊ី៖ របៀបវារៈសម្រាប់លទ្ធភាពនៃជំនួបកំពូល Putin-Zelenskyy មិនទាន់ត្រៀមរួចរាល់ទេ

2025/08/23 03:33:49 am        130


រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា អ៊ុយក្រែន និងរុស្ស៊ី មិនទាន់ទៅកាន់តែកៀកនឹងការរៀបចំកិច្ចប្រជុំកម្រិតខ្ពស់បំផុតនៅឡើយទេ ហើយជំនួបកំពូល រវាងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និងមេដឹកនាំរុស្ស៊ី លោក Vladimir Putin គឺអាចធ្វើទៅបាន លុះត្រាតែភាគីទាំង២ យល់ព្រមលើរបៀបវារៈជាមុនសិន។

លោក Lavrov បានលើកឡើងថា ជំនួប រវាងលោក Putin និងលោក Zelenskyy មិនត្រូវបានគ្រោងទុកនោះទេ ប៉ុន្តែប្រធានាធិបតីរុស្ស៊ី ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនជាស្រេច ដើម្បីមានជំនួបនេះ នៅពេលដែលរបៀបវារៈ សម្រាប់កិច្ចប្រជុំកំពូល ត្រូវបានរៀបចំឡើង។ ហើយលោក Lavrov បានសង្កត់ធ្ងន់ថា៖ «សម្រាប់ពេលនេះ មិនទាន់មានរបៀបវារៈនៅឡើយទេ»។

ក្នុងពេលជាមួយគ្នានេះ បើតាមលោករដ្ឋមន្ត្រីការបរទេសរូបនេះ បានឲ្យដឹងទៀតថា រុស្ស៊ីបានយល់ព្រមបង្ហាញនូវភាពបត់បែនលើបញ្ហាមួយចំនួន ដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងអំឡុងពេលមានកិច្ចចរចា នៅរដ្ឋ Alaska។

បន្ទាប់ពីកិច្ចពិភាក្សាជិត ៣ម៉ោង រវាងលោក Trump និងលោក Putin នៅរដ្ឋ Alaska កាលពីថ្ងៃទី១៥ ខែសីហា ការយកចិត្តទុកដាក់របស់អន្តរជាតិ បានបង្វែរទៅទីក្រុងវ៉ាស៊ីនតោន ជាកន្លែងដែលនៅថ្ងៃទី១៨ ខែសីហា ប្រធានាធិបតីអាមេរិក បានជួបពិភាក្សាជាមួយសមភាគីអ៊ុយក្រែន។

មេដឹកនាំអឺរ៉ុបក៏បានចូលរួមការពិភាក្សាផងដែរ ដោយពិភាក្សាអំពីបញ្ហាជាច្រើន ក្នុងនោះរួមទាំងការធានាសន្តិសុខ សម្រាប់អ៊ុយក្រែនផងដែរ។ ជាលទ្ធផលនៃការពិគ្រោះយោបល់ទាំងនេះ ភាគីអាមេរិក បានស្នើឲ្យមានកិច្ចប្រជុំត្រីភាគី ដែលមានសហរដ្ឋអាមេរិក អ៊ុយក្រែន និងរុស្ស៊ី៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        26
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        21
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm