ឯកឧត្តម យី វាសនា​៖ អាស៊ាន​គាំទ្រ​ឥណ្ឌូនេស៊ី​ធ្វើ​ម្ចាស់ផ្ទះ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ជំនួស​វៀតណាម​

2022/01/20 06:31:56 pm        33

​អាស៊ាន​ប៉ា​រ៉ា​ហ្គេម៖ ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​កីឡា​ជនពិការ​អាស៊ាន បាន​ធ្វើការ​គាំទ្រ​ប្រទេស​ឥណ្ឌូណេស៊ីឲ្យ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១១ ជំនួស​ប្រទេស​វៀតណាម ដែល​បាន​លុបចោល​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ជនពិការ​ប្រចាំ​តំបន់​នេះ។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា តំណាង​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​ក្លាយជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​ជនពិការ​អាស៊ាន​បន្ដវេន។​

​ឯកឧត្តម​បានចាត់ទុក​ការបើក​ភ្លើង​ខៀវ​ពី​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​ជនពិការ​អាស៊ាន​នេះ គឺជា​សញ្ញាណ​វិជ្ជមាន​មួយសម្រាប់​អត្ត​ព​លិ​ក​ជនពិការ និង​មន្ដ្រី​បច្ចេកទេស​កម្ពុជា សម្រាប់​ការត្រៀម​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​បន្ដវេន នៃ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី១២ ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា។​ ​ឯកឧត្តម យី វាសនា បន្ដថា កាលពី​សប្ដាហ៍​កន្លងទៅ ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​ជនពិការ​អាស៊ានបានរៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ ហើយ​បាន​ពិភាក្សា​អំពី​ការដេញថ្លៃ​របស់​ឥណ្ឌូនេស៊ី ដើម្បី​ធ្វើ​ម្ចាស់ផ្ទះ​ជំនួស​វៀតណាមនូវ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ដោយ​ឥណ្ឌូនេស៊ី បានស្នើ​រៀបចំ​ការប្រកួត​នេះពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២២ លើ ១៣​ប្រភេទ​​កីឡា ខណៈ​ប្រធាន​គណៈកម្មាធិការ​ប៉ា​រ៉ា​ឡាំ​ពិ​ក​ឥណ្ឌូនេស៊ី​លោក Senny Marbun បាន​អះអាង​ពី​ការត្រៀមខ្លួន​រួចរាល់ដើម្បី​ទទួល​រៀបចំ​ព្រឹត្តិការណ៍​នេះ។​ ​ដូច្នេះ​ក្នុង​កិច្ចប្រជុំ បណ្ដា​ប្រទេស​អាស៊ានបាន​គាំទ្រ​ចំពោះ​ការស្នើសុំ​របស់​ឥណ្ឌូនេស៊ី តែ​ក្រុមប្រឹក្សាសហព័ន្ធ​កីឡា​ជនពិការ​អាស៊ាន បាន​ទុកពេល​ឲ្យ​ឥណ្ឌូនេស៊ី​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន ពាក់ព័ន្ធ​នឹង​បម្រាម​របស់​ទីភ្នាក់ងារ​ប្រឆាំង​សារធាតុ​ហាមឃាត់​ពិភពលោកកាលពី​ខែតុលា ឆ្នាំ​២០២១ និង​ការ​ទុកពេល ១​ខែសម្រាប់​ការដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​នេះ។​

​ឯកឧត្តម​បន្ដថា កិច្ចប្រជុំ​នេះដើម្បី​រក​ដំណោះស្រាយ​ឈានទៅ​រៀបចំ​ ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឡើងវិញ​នេះ បន្ទាប់ពី​ព្រឹត្តិការ​ណ៍​ប្រចាំ​តំបន់ ២​ឆ្នាំ​ម្ដងនេះប្រឈម​នឹង​ការលុបចោល ២​លើក​ជាប់​គ្នាបន្ទាប់ពី​ម្ចាស់ផ្ទះ​ហ្វីលីពីនលុបចោល​កាលពី​ឆ្នាំ​២០១៩ និង​វៀត​ណាមដែល​លុបចោល​ការរៀបចំ​ក្នុង​ឆ្នាំ​២០២១។​ តាមរយៈ​នេះបានធ្វើ​ឲ្យ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​ជនពិការ​អាស៊ាន​ មាន​ក្ដីបារម្ភធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណ​ផល​បច្ចេកទេស​របស់​អត្ត​ព​លិ​ក​ជនពិការ និង​គណៈកម្មការ​បច្ចេក​ទេស​ក្នុង​តំបន់។​ ​បន្ថែម​លើ​នេះក្នុងនាម​ថ្នាក់ដឹកនាំ​កីឡា​ជនពិការ​កម្ពុជា ឯកឧត្តម យី វាសនា ក៏បាន​គាំទ្រ​ការស្នើសុំ​របស់​ប្រទេស​ឥណ្ឌូនេស៊ី ក្នុងការ​រៀបចំ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ ឡើងវិញ​ផងដែរ ព្រោះនេះ​គឺជា​ឱកាស​ដ៏​ល្អ​មួយសម្រាប់​អត្ត​ព​លិ​ក​ជនពិការ និង​មន្ដ្រី​បច្ចេកទេសបាន​ចូលរួម​ប្រកួត និង​ពង្រឹងសមត្ថភាព​បន្ថែម ត្រៀម​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ឆ្នាំ​២០២៣ នៅ​កម្ពុជា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm