ថៃនៅតែព្រងើយកន្តើយក្នុងការដោះលែងទាហានកម្ពុជា១៨នាក់ដែលខ្លួនចាប់ទៅបើទោះបីជាមាន​កិច្ច​អន្តរាគមន៍ពីអន្តរជាតិ

2025/08/23 04:58:06 pm        703

បើគិតមកដល់ថ្ងៃនេះ គឺមានរយៈពេល២៥ថ្ងៃហើយ ដែលទាហាន​ថៃ​បាន​ចាប់​ខ្លួន​កង​កម្លាំង​កម្ពុជា​ដោយ​ខុស​ច្បាប់​ក្រោយ​បទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០២៥កន្លងទៅ ហើយថៃនៅតែព្រងើយកន្តើយមិនព្រមដោះលែងកងកម្លាំងកម្ពុជា​មក​វិញ​នោះ​ទេ បើ​ទោះ​បី​ជា​មាន​កិច្ច​អន្តរាគមន៍ពី សហគមន៍អន្តរជាតិ ក៏ដូចជាប្រធាន​អាស៊ាន​យ៉ាង​ណាក៏​ដោយ​នោះ​។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម នង សាកល បាន​ឲ្យ​ដឹង​នៅ​ក្នុ​​ងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ​២០២៥នេះថា កម្ពុជាបានជូនដំណឹងទៅសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ ឧត្តម​ក្រុម​ប្រឹក្សា​សន្តិ​សុខអង្គការសហប្រជាតិ កាកបាទក្រហមអន្តរជាតិ សហគមន៍អាស៊ាន រួម​ទំាង​បណ្តា​ប្រទេស​ជា​មិត្ត​ជា​ច្រើន​ទៀតទាក់ទងនឹងថៃ ដែលបានចាប់ទាហានកម្ពុជា ១៨នាក់​ដោយ​ខុស​ច្បាប់ ខណៈកំពុងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយរហូត​មក​ដល់​ពេល​នេះ​ថៃ​នៅ​តែ​មិន​ព្រម​ដោះ​លែង​ពួកគាត់ទាំង ១៨នាក់មាតុភូមិនិវត្តវិញនោះទេ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​កម្ពុជា​ ក៏ដូចជាសហគមន៍អន្តរជាតិនៅតែបន្តទាមទាររហូតដល់ថៃបំពេញនូវកតព្វកិច្ចរបស់ខ្លួន ដោយ​ត្រូវ​ធ្វើការដោះលែងទាហានខ្មែរទាំង១៨នាក់មកកម្ពុជា វិញឲ្យបានឆាប់ និង​ស្រប​ទៅ​តាម​ការ​ទាមទារ​របស់សហគមន៍អន្តរជាតិ។

ទាក់ទងនឹងទាហានកម្ពុជាទាំង១៨នាក់ដែលថៃចាប់ទៅដោយខុសច្បាប់នេះដែរ លោកជំទាវម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បាន​បន្ត​អំពាវ​នាវ​យ៉ាង​ទទួច​ឲ្យ​ថៃ​ប្រគល់​ពួក​គាត់​​មក​កម្ពុជាវិញឲ្យបានឆាប់ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ ខណៈ​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​កំពុងទទឹងរង់ចាំទាំងយប់ទាំងថ្ងៃនោះ។

លោកជំទាវម៉ាលី សុជាតា ក៏បានបញ្ជាក់ជាថ្មីម្តងទៀតផងដែរថា ក្រសួងការពារជាតិនិង​កង​យោធ​ពល​ខេម​រភូមិន្ទមិនបានព្រងើយកន្តើយ ឬទុកសមាជិក​របស់​ខ្លួន​ណា​មួយ​ចោល​នោះ​ទេ​ទោះ​ក្នុង​កាលៈ​ទេសៈ​ណាក៏​ដោយ ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិ បានកំពុង​ធ្វើ​ការ​យ៉ាង​យក​ចិត្ត​ទុកដាក់ និងស្រស្រាក់ស្រស្រាំបំផុត ដើម្បីធ្វើយ៉ាង​ណាជំ​រុញ​ឲ្យ​ភាគី​ថៃ​ដោះ​លែង​ពួក​គេ​មក​កម្ពុជា​វិញ​ឲ្យ​បាន​ឆាប់ៗ​។​ លោក​ជំទាវ​អ្នក​នាំពា​ក្យ​បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ផង​ដែរ​ថា ​កម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិនៅតែបន្តអំពាវនាវឲ្យថៃបំពេញនូវកតព្វកិច្ចរបស់ខ្លួន ពោល​គឺ​រហូត​ដល់​ថៃ​ធ្វើ​ការ​ដោះលែ​ង​ទាហាន​កម្ពុ​ជាទាំ​ង​១៨​នាក់​នោះ​ឲ្យខា​ង​តែ​បាន​នា​ពេល​ឆាប់​ៗ​នេះ​៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        217
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm