David de Gea ជួយ​ច្រើន​មុន​ពេល Manchester United រក​គ្រាប់​បាល់​ជ័យជំនះ​នៅ​ទឹកដី Brentford បាន

2022/01/20 06:52:37 pm        131

​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United បាន​រង​នឹង​ការ​សម្រុក​ពី​ក្រុម​ម្ចាស់ផ្ទះ Brentford ខ្លាំង​មុនពេល​ដែល​អាច​រកបាន​គ្រាប់​បាល់​ជ័យ​ជំនះបាន​ក្នុងការ​ប្រកួត​សប្តាហ៍​ទី២១ របស់ខ្លួន​នៅ​ក្របខណ្ឌ English Premier League​។​ ​​David de Gea ជានិច្ចកាល​ជួយសង្គ្រោះ​បាល់​បានជា​ច្រើនលើក​ពី​ឱកាស​សម្រុក​របស់ Brentford នៅ​វគ្គ​ទី១​។

​​លុះ​ឈានចូល​វគ្គ​ទី២ ទើប​ក្រុម​របស់លោក Ralf Rangnick អាច​បំបែក​ស្ថានភាព​តានតឹង​បាន​តាមរយៈ​គ្រាប់​បាល់​នាំមុខ​របស់ Anthony Elanga នៅ​នាទី​ទី៥៥ មុនពេល​ដែល Bruno Fernandes មិន​កំណាញ់​បាល់​ប៉ះ​បញ្ជូន​ឱ្យ Mason Greenwood បង្កើន​ការនាំ​មុខ ២-០ នៅ​នាទី​ទី៦២​។ ​​ខ្សែប្រយុទ្ធ​អង់គ្លេស Marcus Rashford គឺជា​អ្នកសំរេច​គ្រាប់​ចុងក្រោយ​នៅ​នាទី​ទី៧៧ មុន​ពេលដែល​ម្ចាស់ផ្ទះ​តប​បាន​មួយ​គ្រាប់​វិញ​នៅ​នាទី​ទី៨៥ ដោយ Ivan Toney​។​ ​​ជ័យជំនះ​នេះ Manchester United បន្ត​ឈរ​លេខ ៧ មាន ៣៥ពិន្ទុ​ស្មើ​ជាមួយ​ក្រុម​លេខ ៦ Arsenal ខណៈ Brentford ឈរ​លេខ ១៤ មាន ២៣ពិន្ទុ​។ ​​ចំណែក​មួយ​ប្រកួត​ទៀត​យប់មិញ​ដែរ Spurs បាន​យកឈ្នះ​នៅ​ទឹកដី Leicester City ៣-២ តាមរយៈ​ ២​គ្រាប់​ចុង​ម៉ោង​មិន​គួរឱ្យ​ជឿ​ពី​កីឡាករ​បម្រុង​ផ្លាស់ប្តូរ​ចូល Steven Bergwijn​។

​​ក្រុម​ម្ចាស់ផ្ទះ​បើក​ការនាំ​មុខមុន​ដោយ Patson Daka មុនពេល​ដែល Harry Kane តាម​ស្មើ​នៅ​នាទី​ទី៣៨​។ ​​Leicester ក៏​រកបាន​គ្រាប់​នាំមុខ​សាជាថ្មី​នៅ​នាទី​ទី៧៦ ដែល​គួរតែ​គ្រាប់​បាល់​ជ័យជំនះ​ទៅហើយ​ ខណៈ​ការប្រកួតឈានដល់​នាទី​ទី៩០+ ទៅហើយ​មិនមាន​ការ​ប្រែ​ប្រែល​គ្រាប់​បាល់​។ ​​ផ្ទុយទៅវិញ​កីឡាករ​ហូ​ឡង់ Steven Bergwijn ដែល​ដូរ​ចូល​ជំនួស Sergio Reguilon នៅ​នាទី​ទី៧៩ នោះ​គឺជាវិរៈ​បុរស​ក្នុងការ​ប្រកួត​នេះ​ដោយ​ស៊ុត​បញ្ចូល​ទី​ ២​គ្រាប់​នៅ​នាទី​ទី៩០+៥ និង ៩០+៧​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ​ក្រុម​របស់លោក Antonio Conte ឡើងដល់​លេខ ៥ ក្នុង​តារាង​មាន ៣៦ពិន្ទុ​ដេញ​ពីក្រោយ West Ham ១ពិន្ទុ ​ខណៈ Leicester City ឈរ​លេខ ១០ មាន ២៥ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm