លោក Trump គំរាមដាក់ទណ្ឌកម្មរុស្ស៊ីទៀតហើយ ខណៈកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន នៅតែមិនច្បាស់លាស់

2025/08/23 09:39:52 pm        83

ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃសុក្រ (២២ សីហា) បានចេញការគំរាមជាថ្មីម្ដងទៀតក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ី ប្រសិនបើពុំមានវឌ្ឍនភាពឆ្ពោះទៅរកដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែន ក្នុងរយៈពេលពីរសប្តាហ៍ទេនោះ ដែលជំហាននេះបានបង្ហាញពីការខកចិត្តកាន់តែខ្លាំងឡើងលើទីក្រុងមូស្គូ រយៈមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីជំនួបរបស់លោក ជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅរដ្ឋអាឡាស្កា។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅសេតវិមាន លោក Trump បាននិយាយថា "ខ្ញុំនឹងធ្វើការសម្រេចចិត្តពីអ្វីដែលអាមេរិកត្រូវធ្វើ ហើយនឹងក្លាយជាការសម្រេចចិត្តដ៏សំខាន់បំផុត ហើយនោះអាចជាការដាក់ទណ្ឌកម្មដ៏ធំ ឬពន្ធដ៏ធំ ឬទាំងពីរយ៉ាងនេះ ឬក៏អាចមិនធ្វើអ្វីទាំងអស់ដែរ"។

លោកសង្កត់ធ្ងន់ថា លោកមិនសប្បាយចិត្តនោះទេចំពោះការវាយប្រហាររបស់រុស្ស៊ី ដែលត្រូវលើរោងចក្ររបស់អាមេរិក នៅអ៊ុយក្រែន ក្នុងសប្តាហ៍នេះ ដែលបណ្តាលឱ្យមានអគ្គិភ័យដ៏ធំ ធ្វើឱ្យបុគ្គលិកមួយចំនួននៃរោងចក្រនេះបានរងរបួស។

ទន្ទឹមនឹងនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃសុក្រដដែលនោះថា រុស្ស៊ីកំពុងតែធ្វើអ្វីៗគ្រប់បែបយ៉ាងដែលអាចធ្វើទៅបាន ដើម្បីរារាំងកិច្ចប្រជុំរវាងលោក និងលោក Putin ដើម្បីចរចារកសន្តិភាព ខណៈរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បាននិយាយថា របៀបវារៈសម្រាប់កិច្ចប្រជុំបែបនេះមិនទាន់រួចរាល់នោះទេ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        54
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        111
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm