អ៊ីស្រាអែល បដិសេធការប្រកាសគ្រោះទុរ្ភិក្សនៅតំបន់ហ្កាហ្សា ថាជារឿងកុហកបោកប្រាស់

2025/08/23 09:45:35 pm        142

បន្ទាប់ពីក្រុមឃ្លាំមើលភាពអត់ឃ្លានសកល របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ (២២ សីហា) បានប្រកាសជាលើកដំបូងថាគ្រោះទុរ្ភិក្សបានវាយប្រហារភាគខាងជើងតំបន់ហ្កាហ្សាហើយនោះ អ៊ីស្រាអែលចេញមុខបដិសេធយ៉ាងដាច់អហង្ការលើរបាយការណ៍នេះថាជា "ការកុហកបោកប្រាស់" និង "ចោទប្រកាន់លាបពណ៌" ហើយសហរដ្ឋអាមេរិកវិញក៏ហាក់ដូចជាច្រានចោលសេចក្ដីប្រកាសនេះ ថាជាផ្នែកមួយនៃ "ការនិទានរឿងមិនពិតនៃភាពអត់ឃ្លានដោយចេតនា" ពីក្រុមហាម៉ាស។

នៅព្រឹកថ្ងៃសុក្រនោះ ប្រព័ន្ធបែងចែកដំណាក់កាលសន្តិសុខស្បៀង (IPC) របស់អង្គការសហប្រជាជាតិ បានប្រកាសជាផ្លូវការថាមានគ្រោះទុរ្ភិក្សក្នុងផ្នែកខ្លះនៃតំបន់ហ្កាហ្សាស្ទ្រីប ដោយនិយាយថា មនុស្សប្រមាណ ៥១៤.០០០នាក់ — ឬជិតមួយភាគបួននៃចំនួនប្រជាជនហ្កាហ្សាសរុប — កំពុងជួបប្រទះគ្រោះទុរ្ភិក្ស ហើយចំនួននោះត្រូវរំពឹងថានឹងកើនឡើងដល់ ៦៤១.០០០នាក់ នៅចុងខែកញ្ញា ខាងមុខ។

អ៊ីស្រាអែល បានបដិសេធយ៉ាងឆាប់រហ័សនូវរបាយការណ៍នេះ ដោយនិយាយថា IPC ពឹងផ្អែកតែលើប្រភពរបស់ក្រុមហាម៉ាស និងចោទប្រព័ន្ធនេះថាបាន "បំភ្លៃច្បាប់របស់ខ្លួន" ក្នុងការប្រកាសទុរ្ភិក្ស។ ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានហៅការប្រកាសទុរ្ភិក្សរបស់ IPC នេះថាជា "ការកុហកទាំងស្រុង" និង "ការចោទប្រកាន់មិនពិត" លាបពណ៌លើលើជនជាតិជ្វីហ្វ។

ដោយដកស្រង់ទិន្នន័យពីអ្នកសម្របសម្រួលក្រសួងការពារជាតិនៃសកម្មភាពរដ្ឋាភិបាលក្នុងដែនដីនេះ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានសង្កត់ធ្ងន់ថា អ៊ីស្រាអែលបានជួយសម្រួលដល់ការបញ្ចូលជំនួយរាប់លានតោនទៅកាន់តំបន់ហ្កាហ្សា ចាប់តាំងពីសង្គ្រាមនៅទីនោះត្រូវបានបង្កឡើងដោយការវាយលុករបស់ក្រុមហាម៉ាស នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មក៕

អត្ថបទដែលទាក់ទង

អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm       
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm       
ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់

2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm
​ការផ្ទុះបានអង្រួនទីក្រុង Bandar Abbas របស់ប្រទេសអ៊ីរ៉ង់ ក្រោយការវាយប្រហាររបស់អាមេរិក
2026/07/24 08:04:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm