ការិយាល័យថវិកាសភាអាមេរិក៖ ពន្ធរបស់លោក Trump អាចបន្ថយឱនភាពបាន ៤សែនកោដិដុល្លារ

2025/08/23 11:40:06 pm        132

ការិយាល័យថវិកាសភា CBO បានប៉ាន់ប្រមាណកាលពីថ្ងៃសុក្រ (២២ សីហា) ថា ការដំឡើងពន្ធរបស់លោកប្រធានាធិបតី Donald Trump លើការនាំចូលរបស់សហរដ្ឋអាមេរិក ពីបរទេស អាចកាត់បន្ថយឱនភាពជាតិបានចំនួន ៤សែនកោដិដុល្លារ ក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ។

ស្ថាប័ន CBO ដែលជាក្រុមវិភាគមិនប្រកាន់បក្សរបស់សភាអាមេរិក បាននិយាយថា ប្រសិនបើការដំឡើងពន្ធសកលរបស់លោក Trump នៅតែបន្តទៅមុខទៀត នោះការកើនឡើងនៃប្រាក់ចំណូលអាចកាត់បន្ថយឱនភាពបឋមចំនួន ៣,៣សែនកោដិដុល្លារ និងកាត់បន្ថយការចំណាយលើការប្រាក់សហព័ន្ធចំនួន ០,៧សែនកោដិដុល្លារ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។

អត្រាពន្ធខ្ពស់ៗនាបច្ចុប្បន្នរបស់អាមេរិក ប្រហែលមិននៅបានយូរទេ ដោយសារតែការចរចាជាមួយដៃគូពាណិជ្ជកម្ម និងបញ្ហាផ្លូវច្បាប់អន្តរជាតិកំពុងបន្ត។ ទោះយ៉ាងនេះក្ដី ចំណូលពន្ធបន្ថែមនៅពេលនេះ អាចជួយទូទាត់កំណើនឱនភាព ដែលបង្កឡើងដោយច្បាប់កាត់ពន្ធ និងការចំណាយដ៏ខ្ពស់របស់បក្សសាធារណរដ្ឋ ដែលបានអនុម័តនៅឆ្នាំនេះ។ ទីភ្នាក់ងារ CBO បានប៉ាន់ប្រមាណថា ចំណុចនេះនឹងពង្រីកឱនភាពចំនួន ៣,៤សែនកោដិដុល្លារ វិញក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ។

យោងតាមក្រសួងរតនាគារបានឱ្យដឹងថា បំណុលសហព័ន្ធរបស់អាមេរិក មានចំនួន ៣៧,១៨សែនកោដិដុល្លារ។ បំណុលនេះបានបន្តរីកធំឡើងក្រោមរដ្ឋបាលរបស់បក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ ខណៈសភាអាមេរិក បន្តអនុញ្ញាតឱ្យរដ្ឋាភិបាលសហព័ន្ធ ធ្វើការចំណាយច្រើនជាងចំណូល៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        40
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        72
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm