មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ ដង្កោ បានចុះបិទផ្សាយឯកសារវិនិច្ឆ័យ ក្បាលដី ជាសាធារណៈ ដេីម្បីត្រៀមចេញ ប្លង់លក្ខណ:ជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋចំនួន៤ ភូមិ គឺភូមិព្រៃវែងខាងលិច ព្រៃវែងខាងកើត ភូមិទួលសំបូរ និងភូមិសេរីដីដុះ ស្ថិតនៅ ក្នុង សង្កាត់ ព្រៃវែង ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ក្រោម វត្ថុ មានរបស់ លោក ប៊ិន សូឈី ប្រធានមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ និង លោក ស្រី គឹម ញ៉ឹប អភិបាលខណ្ឌដង្កោ នោបរិវេណវត្ត ព្រៃវែងកាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥ ។៕ ដោយ ឌី ពៅយី














